លោក ហ៊ុន កុសល​៖​បើ​យល់ថា លោក​កឹម សុខា អស់​ប្រជាប្រិយ​ហើយ​ម៉េច​ក៏​នៅតែ​យកឈ្មោះ​គាត់​ទៅ​និយាយ ភ្ជាប់​ជាមួយ​ក្រុម​ខ្លួន​ធ្វើ​អី្វ​?

​ភ្នំពេញ៖​មន្ត្រី​និយម​លោក​កឹម សុខា បាន​បន្ត​ប្រតិកម្ម​ទៅ​លើ​ក្រុម​អ្នកនយោបាយ​បញ្ឆោត និ​ងក្រុម​បញ្ឆេះ​រួមទាំងក្រុម​និយម ទណ្ឌិត សម រង្ស៊ី ដែល​នៅតែ​បន្ត​យកឈ្មោះ​លោក​កឹម សុខា ទៅប្រើ​ដើម្បី​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។ មានការ​លើក​ជា​សំណួរ​ថា បើ​យល់ថា លោក​កឹម សុខា អស់​ប្រជាប្រិយ​ហើយ​ម៉េច​ក៏​នៅតែ​យកឈ្មោះ​គាត់​ទៅ​និយាយ ភ្ជាប់​ជាមួយ​ក្រុម​ខ្លួន​ធ្វើ​អី្វ​?​។​

លោក ហ៊ុន កុសល (រូបថតឯកសារ)

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ នេះ លោក​ហ៊ុន កុសល មន្ត្រី​និយម​លោក​កឹម សុខា បានសរសេរថា មាន​ក្រុម​អ្នកនយោបាយ បញ្ឆោត​ក៏ដូចជា​ក្រុម​បញ្ឆេះ​ដែរ នៅតែ​យកឈ្មោះ​លោក​ប្រធាន កឹម សុខា​ទៅប្រើ​ដើម្បី​បោកប្រាស់​ម្ចាស់ឆ្នោត គួរ​ឲ្យ​អស់សំណើច​៖
១-​ម្តងថា គេ​ធ្វើ​រងចាំ​លោក​កឹម សុខា គេ​ស្វាគមន៍​កឹម សុខា​មក​ចូលរួម​ឬ​ដឹកនាំ គេ​មិន​បែក​ពី​កឹម សុខា​ទេ គេ​ព្យាយាម​ចង់​ជួប​អ្នកការទូត​ដូច​លោក​កឹម សុខា​ដែរ​។​ល​។ ពួក​ទាំងពីរ​ក្រុម​នេះ​(​បញ្ឆោត​និង​បញ្ឆេះ​)​និយាយ​មក​ហាក់បីដូចជា​ដឹង និង​ទទួលស្គាល់​នូវ​គុណ​តម្លៃ​របស់លោក​កឹម សុខា​។​
២-​ទន្ទឹមគ្នា​នេះដែរ​ក្រុម​ពីរ​នេះ ទាំង​មេ​ទាំង​កូន វាយប្រហារ ជេរប្រមាថ មួលបង្កាច់ បន្តុះបង្អាប់ លោក​កឹម សុខា ថា ប្រជាពលរដ្ឋ​លែង​គាំទ្រ​គាត់​ហើយ ជួប​អ្នកការទូត​តំណាង​ប្រទេស​នានា​ជាការ​ងារ​អត់​ប្រយោជន៍ អត់​បានធ្វើ​អី​សោះ​កុំ​រងចាំ​គាត់​អី ជា​អាយ៉ង​។​ល​។ ផ្ទុយ​ពី​ចំណុច​ខាងលើ ពួក​ទាំងពីរ​ក្រុម​នេះ ហាក់បីដូចជា​មិន​ឲ្យ​តម្លៃ ឬ​ចង់​កម្ទេច​ប្រជាប្រិយភាព​លោក​កឹម សុខា​។​

​លោក​ហ៊ុន កុសល បាន​ចោទ​ជា​សំណួរ​សួរថា ពួកក្រុម​បក្ស​បញ្ឆោត និង​បក្ស​បញ្ឆេះ​ទាំងនោះ​ដែល​ដើរ​ចេញពី លោក​កឹម សុខា ចេញពី​ស្មារតី​រួបរួម​ដែលជា​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ​ដែល​លោក​កឹម សុខា​នៅតែ​ប្រកាន់ខ្ជាប់​នោះ តើ​ចង់បាន​អី្វ​ពី​លោក​ប្រធាន កឹម សុខា ឲ្យ​ពិតប្រាកដ បានជា​ធ្វើ​នយោបាយ​គ្មាន​គោល​ជំ​ហ៊​រសោះ ម្តងថា​អ​ញ្ចេះ ម្តងថា​អ​ញ្ចោះ ?
​ឧទាហរណ៍ៈ​
-​បើ​យល់ថា​លោក​កឹម សុខា​អស់​ប្រជាប្រិយ​ហើយ ម៉េច​ក៏​នៅតែ​យកឈ្មោះ​គាត់​ទៅ​និយាយ​ភ្ជាប់​ជាមួយ​ក្រុម​ខ្លួន​ធ្វើ​អី្វ​?
-​បើ​ថា​អ្នកការទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ជួប​លោក កឹម សុខា អត់​បានការ​អី​ម៉េច​ក៏​មេៗ​ខ្លួន​ខំ​ទៅសុំ​ស្វែងរក​ជួប​គេ ពឹង​ឲ្យ​គេ​ជួយ​ធ្វើ​អី​?៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner