Black & White Ep47: កម្ពុជាគួរទម្លាក់បទចោទមន្ត្រីបក្សប្រឆាំង និងសកម្មជនសង្គម ដើម្បីសាទរធ្វើជាប្រធានអាស៊ាន”?

​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ញញួរ​អាស៊ាន​ដែល​ត្រូវ​ប្រគល់​​ឱ្យ​សម្រាប់​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ធ្លាក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បាន​សម្ដែង​មោទនភាព​ ដែល​លោក​អះអាង​ថា លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចំនួន​បី​លើក​មក​ហើយ។ បទសម្ភាសន៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន ដោយ​ប្រមុខ​ការទូត​កម្ពុជាបាន​បង្ហាញ​មោទ​នភាព​ខ្លួនឯង ក្នុង​ការ​​ទទួល​វេន​ពី​ប្រទេស​ព្រុយណេដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ លោក​បន្ត​ថា គេ​រាល់​គ្នា​ត្រូវ​គោរព​អធិបតេយ្យ​នៃ​ប្រទេស​ជា​សមាជិក​របស់​អាស៊ាន។ ប៉ុន្តែ​យ៉ាងណា ទាំង​សម្តេច និង​លោក ប្រាក់ សុខុន ចង់​បង្ហាញ​ថា ​កម្ពុជា​ជា​ប្រធាន​អាស៊ានពិត​ណាស់​មាន​ឆន្ទៈ​ជួយ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​ផ្សះ​ផ្សា​ជាតិ​នៅ​ភូមា ហើយកម្ពុជា​គ្រោងនឹង​តែងតាំង​ប្រេសិត​ថ្មី​ម្នាក់​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា។

​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែលដកស្រង់ដោយបក្សប្រឆាំង គឺ​ចាប់តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​នោះ សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ប្រហែល ១៥០​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​អសន្តិសុខ​សង្គម ហើយ​សូម្បីតែ​មេ​បក្ស​ប្រឆាំង​កំពុងតែ​ឡើង​សវនាការ​ពី​បទ​ឃុបឃិត​នឹង​បរទេស ឬ​គេ​ហៅថា​ជា​ទោស​ក្បត់​ជាតិ​ថែម​ទៀត។ អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រាប់​សិប​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញពី​ប្រទេស។ ក្រុមប្រឆាំងលើកឡើងថា ​កម្ពុជា​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ចំណុច​អវិជ្ជមាន​ដែល​ជា​គុណវិបត្តិ​របស់​ខ្លួនពាក់​ព័ន្ធ​​នឹង​ការ​រឹត​បន្តឹង​សេរីភាព​នយោបាយ និង​ការ​ចោទប្រកាន់​ទៅលើ​អ្នក​នយោបាយ រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner