“ស្ថាបនិក និងប្រតិបត្ដិករនៃយោបាយឈ្នះ-ឈ្នះ”

នយោបាយឈ្នះ-ឈ្នះ បានស្ដែងឱ្យឃើញថា សង្គ្រាម និងជម្លោះប្រដាប់អាវុធដែលអូសបន្លាយអស់ជិតរយៈកាល ៥០០ឆ្នាំ នៅកម្ពុជា គឺ បានបញ្ចប់ទាំងស្រុង។ អាស្រ័យដោយគុណតម្លៃដ៏ពិសិដ្ឋដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃរលឹកខួបនៃការបិទបញ្ចប់សង្រ្គាមទាំងអស់ ក្រោយពីបានដាក់ចេញនូវនយោបាយនេះរួចមក។ លើសពីនេះទៅទៀត វិមានឈ្នះ-ឈ្នះ ក៏ត្រូវបានកសាងឡើងដើម្បីចារឹក និងតម្កល់ទុកនូវវត្ថុតាងនានា រួមទាំងសម្រាប់ជានិមិត្តរូបដែលបង្ហាញពីប្រវត្តិនៃដំណើរតស៊ូរំដោះ និងកិច្ចការពារមាតុភូមិកម្ពុជា រួមទាំងទុកជាសមិទ្ធផលនៃការកសាង និងសម្រាប់ជាទីចងចាំនៃមនុស្សគ្រប់ជំនាន់ផងដែរ៕

#នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ប្រតិបត្ដិករ #ស្ថាបនិក

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner