​ជប៉ុន​ធ្លាក់ព្រិល​ខ្លាំង​ ​តំបន់​ខ្លះ​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន

​នៅ​ជប៉ុន​ ​ការ​ធ្លាក់​ព្រិ​ក​យ៉ាង​ខ្លាំង​ ​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ ​លុបចោល​ជើង​ហោះហើរ​តាម​អាកាស​ ​និង​រំខាន​ដល់​សេវាកម្ម​រថភ្លើង​ ​នៅ​តំបន់​កណ្តាល​ ​ក្នុង​នោះ​ ​កន្លែង​ខ្លះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន​។​

​គិត​ត្រឹម​ថ្ងៃ​ទី​២​៧​ ​ធ្នូ​នេះ​ ផ្ទះ​ច្រើនជាង​៣​២​០​០​កន្លែង​ ​ត្រូវ​បាន​កាត់ផ្តាច់​អគ្គិសនី​ ​ខណៈ​ដែល​មាន​ការព្រមាន​ពី​អាជ្ញាធរ​អគ្គិសនី​ថា​ ​ព្រិល​នឹង​បន្ត​ធ្លាក់​ខ្លាំង​ទៀត​ ​នាយ​ប់​នេះ​។​

​យ៉ាងណាក៏ដោយ​ ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ ​អំពី​ករណី​មាន​មនុស្សរបួស​ ​ឬ​ស្លាប់​ព្រោះ​ព្រិល​នេះ​នៅឡើយ​ទេ​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​H​i​rok​a​z​u ​Mat​sun​o ​។​

​ជា​ការ​កត់​សម្គាល់​ដែរ​ ​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ ​ប្រមាណ​១​៣​០​ជើង​ ​ត្រូវ​បាន​លុបចោល​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​២​៦​ ​ធ្នូ​ ​ខណៈ​ដែល​នៅ​ថ្ងៃ​ទី​២​៧​ ​ធ្នូ​ ​លុបចោល​ប្រមាណ​៥​០​ជើង​ហើយ​ដែរ​៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner