ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការដាក់ឱ្យប្រើលេខកូដរួមថ្មីដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទចល័តគ្រប់ប្រព័ន្ធ

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២១នេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជូនដំណឹងមួយដល់សាធារណជនពីការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖
(១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
(២) *1201# ពិនិត្យសមតុល្យទឹកប្រាក់
(៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
(៤) *1203*PIN# បញ្ចូលទឹកប្រាក់
(៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន
ក្រសួងប្រៃសណីយ៍បានបញ្ជាក់បន្ថែមថា ដូចនេះ សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner