សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថា អ្នកណាហ៊ានប៉ះពាល់រដ្ឋធម្មនុញ្ញកម្លាំងប្រដាប់អាវុធ ត្រូវកំទេចចោល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាកម្លាំងប្រដាប់អាវុធ អោយកំទេចចោលទាំងអស់ អ្នកដែលចង់មកប៉ះពាល់រដ្ឋធម្មនុញ្ញ និងសន្តិសុខជាតិ នេះជាសារអ្នកចំពោះអ្នកចង់ប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋអធិបតេយ្យ និងរាជរដ្ឋាភិបាលស្របច្បាប់។សម្តេចតេជោ ហ៊ុន សែន បានរំឭកពីដំណាក់កាលសង្គ្រាម នៅកម្ពុជាដែលកើតមានជាបន្តបន្ទាប់ ។ សម្តេចតេជោ ថា ចំណុចដែលជាប្រវត្តិសាស្ត្រពិតនេះ គឺជាមេរៀនសម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវនៅកម្ពុជា។ ប៉ុន្តែសម្តេចតេជោ នៅតែលើកទឹកចិត្តឱ្យបញ្ចប់សង្គ្រាមដោយការចរចារ ព្រោះថាបទពិសោធន៍នេះ សម្តេចធ្លាប់ធ្វើបានជោគជ័យ ដោយនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជា ទទួលបានសន្តិភាព និងឯកភាពទឹកដីទាំងស្រុង។ ការ ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner