អប្សរាព្រឹកនេះ ៣០ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C1  ក្រសួងធនធានទឹកបានបញ្ជាក់ថា  ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤ខែមករា, អាកាសធាតុបន្ត ចុះ      ត្រជាក់`ដល់១៦អង្សាសេ ទៅតាមតំបន់លាយឡំជាមួយខ្យល់រដូវបក់ ដោយទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្តប់លើកម្ពុជា៕…ឃ្លីប…

H2     សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យដាក់បញ្ជូលទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្ដែមិនអនុញ្ញាតឲ្យឈប់សម្រាកឡើយ។ ការស្នើបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ ស្នើឲ្យចង់ពិនិត្យថា យើងអាចដាក់ទៅក្នុងប្រតិទិន ប៉ុន្ដែមិនមែនជាការឈប់សម្រាកប្រចាំឆ្នាំទេ។ ចាប់ពីឆ្នាំក្រោយទៅការបោះប្រតិទិន ដាក់ថា អបអរសាទរទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ហើយមិនចាំបាច់ឈប់សម្រាកឡើយ»។ សម្ដេចតេជោបន្ដថា ការដាក់នេះដើម្បីឲ្យដឹងថា បញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ទាំងស្រុង ព្រោះរឿងនេះធំណាស់ តើមានប្រទេសប៉ុន្មានកំពុងបន្ដមានសង្គ្រាម? ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជា២៣ឆ្នាំកន្លងទៅនេះ គឺផ្ដល់ឱកាសឲ្យកម្ពុជាកសាងសង្គម-សេដ្ឋកិច្ច ៧,៥ភាគរយ ក្នុងរយៈពេល២០ជាប់គ្នា។

ការ ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៕

H4     សម្តេចតេជោ ហ៊ុន សែន បានរំឭកពីដំណាក់កាលសង្គ្រាម នៅកម្ពុជាដែលកើតមានជាបន្តបន្ទាប់ ។ សម្តេចតេជោ ថា ចំណុចដែលជាប្រវត្តិសាស្ត្រពិតនេះ គឺជាមេរៀនសម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវនៅកម្ពុជា។ ប៉ុន្តែសម្តេចតេជោ នៅតែលើកទឹកចិត្តឱ្យបញ្ចប់សង្គ្រាមដោយការចរចារ ព្រោះថាបទពិសោធន៍នេះ សម្តេចធ្លាប់ធ្វើបានជោគជ័យ ដោយនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជា ទទួលបានសន្តិភាព និងឯកភាពទឹកដីទាំងស្រុង៕…ឃ្លីប…

H5     សម្តេចតេជោ ហ៊ុន សែន បញ្ជាកម្លាំងប្រដាប់អាវុធ អោយកំទេចចោលទាំងអស់ អ្នកដែលចង់មកប៉ះពាល់រដ្ឋធម្មនុញ្ញ និងសន្តិសុខជាតិ នេះជាសារអ្នកចំពោះអ្នកចង់ប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋអធិបតេយ្យ និងរាជរដ្ឋាភិបាលស្របច្បាប់។ យើងមិនត្រូវអព្យាក្រឹតជាមួយបណ្តាបក្សនយោបាយនោះទេ ។…ឃ្លីប…

វគ្គទី២៖

H6     សម្តេចតេជោ ហ៊ុន សែន ថានឹងសម្រេចបំណងអោយអ្នកដែលកំណត់អាណត្តិនាយករដ្ឋមន្ត្រី ។ សម្តេចប្រាប់ពលរដ្ឋថា ទុកជាសម្តេចចាកចេញពីនាយករដ្ឋមន្ត្រី ក៏នៅតែការពារប្រជាពលរដ្ឋកម្ពុជាដដែល។…ឃ្លីប…(14:49)

V6    ព្រឹកនេះ ក្រសួងការពារជាតិនឹងប្រារព្ធពិធីឱ្យអធិកអធមនៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ ទិវានយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ៕…អានផ្ទាល់

V3      ក្រសួងការបរទេស ធ្វើសន្និសីទសារព័ត៌មាន បង្ហាញ ពី អាទិភាព កម្ពុជា ក្នុងនាម ជា ប្រធាន អាស៊ាន ឆ្នាំ ២០២២ ៕…អានផ្ទាល់

C4    រាជរដ្ឋាភិបាលចាត់ទុកការបើកចំហទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា គឺជាកិច្ចការចាំបាច់សម្រាប់ការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា ៕..ឃ្លីប..

C3    ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ វិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ៕..ឃ្លីប

វគ្គទី៣៖

L1    ក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ភូមិព្រះដាក់ ខេត្តសៀមរាប មានរៀបចំពិព័រណ៍អាហារជនបទ ៕…ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

L2    សត្វស្លាបកម្រជាច្រើនក្បាល និង ទោច-មកុដ ១គូ ត្រូវបានដោះលែង ទៅក្នុងព្រៃធម្មជាតិឧទ្យានអង្គរ ៕ …ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

V5    សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២​ ចំនួន ២,៣០២ នាក់ បាន ធ្វើទស្សនកិច្ចសិក្សានៅពហុកីឡដ្ឋានជាតិមរតកតេជោ៕…ឃ្លីប…

BH1  អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាង តម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្ត ៕ ​…អានផ្ទាល់… (អត្ថបទ​ រូបភាព លោក លី ពៅ)

BH3  ក្នុងឱកាសជួបសំណេះសំណាល ជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន ជុំវិញខេត្ត អភិបាលខេត្តត្បូងឃ្មុំ ធ្វើការប្រកាសគំាទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋ នាពេលអនាគត ១០០% ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

– ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner