ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចា ​និងការបោះជំហានលើការងារគ្រប់ប្រភេទ។ លោកអ្នកមិនចាំត្រូវរងចាំឪកាសល្អទៀតនោះទេ ដោយសារថ្ងៃនេះជាថ្ងៃមង្គល់សម្រាប់លោកអ្នក។ លាភសំណាងផ្នែកសម្ភារអាចមានច្រើនជាងប្រាក់កាស។ ចំពោះសេចក្តីផ្ទាល់ខ្លួន និងសេចក្តីក្នុងក្រុមគ្រួសារដើរទន្ទឹមគ្នាតែម្តង។ ប្រសិនបើអ្នកមានលទ្ធភាពបង្កើតការងារថ្មី ពង្រីកទំហំការងារ ឬបោះទុនលើកិច្ចការអ្វីមួយ សូមសម្រេចចិត្តធ្វើភ្លាមចុះ។ ​ផ្ទុយទៅវិញ សូមលោកអ្នកប្រកាន់ខ្ជាប់ភាពសប្បុរស​ និងគំនិតត្រឹមត្រូវជានិច្ច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា បថ និងភាពស្មោះត្រង់របស់អ្នក។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ចំពោះអ្នកធ្វើការរដ្ឋ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែសូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់។ ត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។ ដោយឡែក  សូមគិតគូរពីការចែករំលែកចំណេះជំនាញ និងបទពិសោធន៍ជាមួយមនុស្សនៅក្នុងក្រុមការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង​ ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ការងារ   បណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះលោកអ្នកដែលាមានអាជីពទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យ ដោយកំរិតនៃការចំណេញឡើងខ្ពស់ណាស់។ ទោះយ៉ាងនេះក្តី ក៏សូមប្រយ័ត្នប្រយែងការនិយាយស្តី ពិសេសកុំចរចារឿងរ៉វដែលប៉ះពាល់ដល់ប្រយោជន៍របស់មិត្តរួមការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ ប្រសិនបើលោកអ្នកជាអាជីករ ដែលលក់ចេញទិញចូលអចលនទ្រព្យអាចនឹងជួបលាភធំក្នុងពេលនេះ ដូច្នេះសូមព្យាយាមពិនិត្យវាយតម្លៃឪកាស ធ្វើយ៉ាងណាកុំឲ្យមានការខកខាន។ ចំពោះទំនាកទំនាក់ធំតូចទាំងឡាយគឺអាចធ្វើបាន ប៉ុន្តែសូមរក្សាភាពស្មោះត្រង់។ លោកអ្នកមិនអាចបង្កើតកំហុសទាំងនោះបានទេ ពីព្រោះទំនុកចិត្ត និងភាពរីកចម្រើនរបស់អ្នកពឹងផ្អែកជាពិសេសលើភាពសប្បុរស និងស្មោះត្រង់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ល្អប្រសើរណាស់។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម និងមិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយនោះទេ។ សូមរក្សាគំលាតពីមនុស្សដែលអ្នកធ្លាប់ទទួលបានបទពិសោធន៍មិនល្អរួមគ្នា។ លោកអ្នកកំពុងមានសញ្ញាណនៃការចាញ់បោកប្រាស់ទេងាយ ដូច្នេះ​ទោះជាអ្នកក៏ដោយ ក៏មិនគួរជឿទុកចិត្តពេកដែរក្នុងថ្ងៃនេះ។ ក្រៅពីផលអវិជ្ជមានតិចតួច លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងភាពប្រែប្រួលបានល្អ។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់លោកអ្នកបម្រើការការងាររដ្ឋ និងឯកជនអាចរំពឹងថាទទួលបានពត៌មាននៃការផ្លាស់ប្តូរមុខមាត់ការងារថ្មី ឬការតម្លើងប្រាក់ខែយ៉ាងប្រសើរ។ ក្នុងនោះសូមលោកអ្នកព្យាយាម កុំឲ្យមានមតិរិះគន់ ឬការចរចាបញ្ហាមិនចំបាច់ មិនទាក់ទងនឹងការងារ។ ហើយប្រសិនបើអ្នក ត្រូវចាកចេញទៅឆ្ងាយ សូមធ្វើដំណើរមានគ្នា ប្រសើរជាងដំណើរតែឯង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ ហើយក៏មិនគួរចំណាយពេលគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលមិនស្មើនឹងទុនឡើយ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ចំពោះការបោះជំហានធំដុំ ការផ្លាស់ប្តូរការងារ រួមទាំងការធ្វើពិធីនានាមិនគួរធ្វើក្នុងពេលនេះទេ។ ការរងចាំឪកាសនៅថ្ងៃខាងមុខបញ្ជៀសបញ្ហាបានច្រើន។ បើទោះបីជាស្ថានភាពក្នុងថ្ងៃនេះមិនស្ថិតខាងអ្នកក៏ដោយ ​សូមកុំបោះបង់ការព្យាយាម អ្វីៗទាំងអស់នឹងកែប្រែទៅជាល្អវិញ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ សូមព្យាយាមគ្រប់គ្រងការសម្តែងចេញ ទាំងពាក្យសំដី និងកាយវិការ ពីព្រោះលោកអ្នកអាចនឹជួបមតិរិះគន់ ឬឈានទៅដល់ជម្លោះតូចតាចបានដោយងាយ។ វាគ្មានហេតុផលណាមួយឲ្យអ្នកត្រូវតស៊ូមតិក្នុងពេលនេះទេ រក្សាអ្វីៗឲ្យកន្លងផុតទៅតាមពេលវេលាសិន។ ទន្ទឹមនឹងនោះផ្តោតការយកចិត្តទុកដាក់លើសមត្ថភាពការងាររបស់ខ្លួន ហើយបញ្ចប់ការងារឲ្យបានរួសរាន់។ លោកអ្នកអាចនឹងត្រូវចាកចេញដើម្បីធ្វើបេសកកម្មផ្លូវឆ្ងាយ ដូច្នេះសូមត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសទិន្នន័យ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់ច្រើន។ សមម្រាប់ក្តីសុបិន្តនានារបស់លោកអ្នក គួរកុំស្ទាក់ស្ទើរយកមកអនុវត្តន៍ក្នុងពេលនេះ ដោយសារបញ្ហាធ្ងន់ធ្ងរនានានឹងមិនកើតឡើងសោះឡើយ។ ចំណែកមិត្តភក្តិរួមការងារនឹងជួយជ្រោមជ្រែងលោកអ្នកពេញទំហឹង។ ថ្ងៃនេះក៏ជាពេលមានអំណោយផលសម្រាប់ការចរចា ការបង្ហាញស្នាដៃផងដែរ ដូច្នេះសូមកុំខកខានឪកាសពិសេសនេះ។ ក្រៅពីនេះ លោកអ្នកគួរមើលថែរក្សាសុខភាពរបស់ខ្លួន ដោយរកពេលសម្រាកឲ្យបានគ្រប់គ្រាន់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នក។ លោកអ្នកក៏អាចមានលទ្ធភាពពេញលេញដើម្បីបំពេញក្តីសុបិន្តរបស់ខ្លួន។ ហេតុការណ៍ ឬស្ថានភាពអវិជ្ជមានតូចតាចមិនអាចបញ្ជៀសបានទាំងស្រុង ប៉ុន្តែក៏មិនអាចមករំខានភាពជោគជ័យរបស់អ្នកបានដែរ។ ប្រសិនបើអ្នកនឹងធ្វើការជាក្រុម នោះផលប្រយោជន៍កាន់តែប្រសើរ ពីព្រោះលោកអ្នកត្រូវការមតិយោបល់ទូលំទលាយសម្រាប់វឌ្ឍនភាពការងារ។ ក្រៅពីនេះ សូមរក្សាលំនឹងសុខុមាលភាពរាយកាយ លោកអ្នកត្រូវការការសម្រាកឲ្យបានគ្រប់គ្រាន់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន ហើយត្រូវព្យាយាមកុំបង្កើតកំហុស។ លោកអ្នកក៏អាចពិភាក្សា សុំយោបល់ពីមនុស្សនៅជុំវិញខ្លួនបាន ប៉ុន្តែមិនគួរបណ្តោយឲ្យយោបល់ទាំងនោះមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកបានឡើយ។ ការវាយតម្លៃ ប្រកបដោយហេតុផលគឺជាផ្លូវប្រសើរសម្រាប់អ្នកក្នុងពេលនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរលោកអ្នកប្រយ័ត្នរាល់សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះ ពីព្រោះកំហុសអាចនឹងកើតមានច្រើន។ ចំណែកមនុស្សនៅជុំវិញខ្លួនហាក់កំពុងមើលបំណាំអ្នកខ្លាំង។ ស្ថានភាពអវិជ្ជមានភាគច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមមានភាពច្បាស់លាស់ ហើយកុំពាក់ព័ទ្ធករណីទាំងឡាយដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ចំពោះការផ្លាស់ប្តូរការងារ ការបណ្តាក់ទុន ឬការពឹងពាក់អាស្រ័យអ្នកដទៃប្រហែលមិនមែនជាជម្រើសល្អសម្រាប់ថ្ងៃនេះនោះទេ។ ដោយឡែក សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់នឹងពត៌មាន ពិសេសពេលព្រឹកតែម្តង។

ចំណាំ៖

ឆ្នាំទាំង៥ ជូត ខាល ថោះ ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។ អាជីពការងាររបស់អ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងនោះមនុស្សជាច្រើននឹងជួយគាំទ្រលោកអ្នកបំផុត។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner