សម្តេចតេជោប្តេជ្ញារារាំងដាច់ខាតចលនាបដិវត្តន៍ពណ៌ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាការកំទេចនូវចលនាបដិវត្តពណ៌ទាំងឡាយដែលប៉ុនប៉ងចង់ផ្តួលរំលំរបបដឹក នាំរាជានិយមក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ចលនាបដិវត្តន៍ពណ៌ គឺជាចលនាមួយដែលមាន ការគាំទ្រពីបរទេសសំដៅផ្តួលរំលំរបបដឹកនាំណាមួយដែលមិនស្របតាមបំណងរបស់បរទេសនោះ។

ចលនាបដិ វត្តពណ៌នេះ ធ្លាប់បានទទួលជោគជ័យនៅអឺរ៉ុបខាងកើត, នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបន្តចូលមកក្នុងតំបន់អាស៊ី ក្នុងការចង់ផ្លាស់ប្តូររបបក្នុងប្រទេសមួយចំនួននៅអាស៊ីដែលមិនស្របតាមបំណងនយោបាយបរទេសនោះ។

នៅ ក្នុងប្រទេសកម្ពុជា ចលនាបដិវត្តន៍ពណ៌នេះ បានធ្លាប់ធ្វើសកម្មភាពរួច​មកហើយប៉ុន្តែទទួលបានបរាជ័យ។ ចលនាបដិវត្តន៍ គឺជាចលនាមួយដែលបង្កប៉ះពាល់ដល់ស្ថិរភាពជាតិនិងប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២៩ធ្នូដាក់បញ្ជាការកម្ទេចចោលចំពោះចលនាណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ។

នៅក្នុងប្រទេសកម្ពុជា, មេខ្លោងសង្ស័យនៃចលនាបដិវត្តន៍ពណ៌តាមនយោបាយខ្សែញាក់របស់បរទេស ត្រូវបាន សម្តេចតេជោសែន ដាក់បទបញ្ជាបង្ក្រាបបានទាន់ពេលវេលានាខែកញ្ញាឆ្នាំ២០១៧។ មេខ្លោងឈ្មោះ កឹម សុខា ក្រោយវីដេអូបែកធ្លាយពីសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី បាននិយាយសារភាពនូវគំរោងការណ៍ចង់ប្រែ ក្លាយប្រទេសកម្ពុជាដែលកំពុងមានសន្តិភាព អោយធ្លាក់ចូលដូចក្នុងគន្លង នយោបាយនៃអតីតប្រទេសយូ ហ្គោស្លាវី។

លោក កឹម សុខា ក្នុងខ្សែវីដេអូ បានសារភាពនូវគម្រោងការណ៍នាំកម្ពុជាតាមលំនាំ បដិវត្តពណ៌ដូច ធ្លាប់បានធ្វើក្នុងអតីតប្រទេសយូ ហ្គោស្លាវី។ ប្រទេសយូហ្គោស្លាវី បានបាត់ឈ្មោះពីពិភពលោកក្រោយមានបដិ វត្តពណ៌ផ្លាស់ប្តូរនោះ…និងមេរៀនផ្លាស់ប្តូរនាអតីតកាលក្នុងប្រទេសយូហ្គោស្លាវីនោះទៀត ត្រូវគេរាយការណ៍ ថា បានធ្វើអោយមានមនុស្សស្លាប់ច្រើនដល់ទៅ១៤ម៉ឺននាក់ រវាងពីឆ្នាំ១៩៩១ដល់ ២០០១ ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដាស់តឿនកងកម្លាំងប្រដាប់អាវុធនៅក្នុងពិធីសម្ពោធទីស្តីការថ្មីនៃក្រសួងការពារជាតិថ្ងៃទី២៩ធ្នូថា កេមិនត្រូវឱ្យមានចលនាណាមួយផ្តួលរំលំរបបរាជានិយមបច្ចុប្បន្នឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner