ចំនួនសត្វត្មាតភ្លើងកើនឡើងក្រោយបាត់វត្តមាន២ឆ្នាំ (Video Inside)

ហ្វូងសត្វត្មាតភ្លើង ដែលបានបាត់វត្តមានអស់រយៈពេលជា២ឆ្នាំ កន្លងទៅនេះ ត្រូវបានគេប្រទះឃើញវត្តមាន សាជាថ្មី ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្ដមណ្ឌលគិរី។ របាយការណ៍ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា វត្ដមានរបស់ហ្វូងសត្វត្មាតភ្លើង នេះត្រូវបានប្រទះឃើញកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១កន្លងទៅ។ សត្វត្មាតភ្លើង គឺជាប្រភេទ ត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំ បានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬ ហៅថា ស្តេចត្មាត ។

ក្រុមអ្នកអភិរក្សសត្វព្រៃ សម្តែងក្តីរំភើប ក្រោយប្រទះឃើញវត្តមានកើនឡើងនៃសត្វត្មាតភ្លើង ក្នុងដែនជម្រក សត្វព្រៃស្រែពក ខណៈដែលវត្តមានសត្វនេះ បានបាត់ពីក្រសែភ្នែកក្រុមអ្នកតាមដានអស់ប្រមាណ ជា២ឆ្នាំកន្លង មកនេះ។

ចំនួនសត្វត្មាតភ្លើងដែលគេបានប្រទះឃើញកាលពីថ្ងៃទី២៧ធ្នូនោះ មានចំនួន០៧ក្បាល និងគេក៏ បានប្រទះឃើញមាន់ព្រៃចំនួន០៥ក្បាល ផងដែរ។ ក្រុមអ្នកអភិរក្សសត្វព្រៃថ្លែងថា កាលពីមុន គេធ្លាប់ឃើញតែ សត្វត្មាតភ្លើងតែចំនួន៥ទៅ៦ក្បាលតែប៉ុណ្ណោះ ប៉ុន្តែវត្តមានចុងក្រោយនេះ បានកើនដល់៧ក្បាល ដែលគេចាត់ ទុកថាជាចំនួនកើនឡើងក្រោយបាត់វត្តមានប្រមាណ២ឆ្នាំមកហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner