Man Utd មានបំណងចង់បាន Erling Haaland’ មកពង្រឹងតំបន់ប្រយុទ្ធ

MANCHESTER United ចូលរួមជាមួយគូប្រជែងចាស់ Liverpool ដើម្បីចុះហត្ថលេខាលើកីឡាករ Erling Haaland របស់ Dortmund ។


បើតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសអាឡឺម៉ង់ Dortmund កំពុងព្យាយាមយ៉ាងអស់សង្ឃឹមក្នុងការរក្សាកីឡាករន័រវេសរូបនេះ ដើម្បីចុះកិច្ចសន្យាថ្មីជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ។
ខ្សែប្រយុទ្ធវ័យ២១រូបនេះ ត្រូវបានគេយល់ថា មានតម្លៃខ្លួនទាបបំផុតដល់ទៅ ៦៤ លានផោន ។
សូមជម្រាប់ថា Haaland រកគ្រាប់បាល់បាន១៩គ្រាប់សម្រាប់ការបង្ហាញខ្លួនតែ ១៥ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។ ជាហេតុនាំអោយ United មានការចាប់អារម្មណ៍ លើម៉ាស៊ីនរកគ្រាប់បាល់រូបនេះ ដើម្បីជំនួសតំណែង Cristiano Ronaldo។


បើយោងតាម Sky Sport រាយការណ៍ថា Liverpool កំពុងចង់បាន ខ្សែប្រយុទ្ធលេង៩ រូបនេះផងដែរដើម្បីដឹកនាំក្រុម។ ក្លិបយក្ស Premier League ទាំងពីរក៏នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមខ្លាំងរបស់អេស្ប៉ាញផងដែរនៅក្នុងសង្រ្គាមដេញថ្លៃ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner