ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា គឺចូលរួមពង្រឹងតួនាទីស្នូលរបស់អាស៊ាន និងកិត្យានុភាពកម្ពុជាលេីឆាកអន្តរជាតិ

អត្ថបទដោយ៖
AMS OneMinute

ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា គឺចូលរួមពង្រឹងតួនាទីស្នូលរបស់អាស៊ាន និងកិត្យានុភាពកម្ពុជាលេីឆាកអន្តរជាតិ។ ជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំមានមោទនភាពចំពោះមេដឹកនាំកម្ពុជា និងជាតិមាតុភូមិកម្ពុជា 🇰🇭

ពីប្រទេសរងគ្រោះដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ឥឡូវនេះ កម្ពុជាមិនត្រឹមតែទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំង ដេីរតួនាទីជាមិត្តល្អ និងអ្នកជិតខាងល្អ ក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ទៀតផង។ នេះគឺជាមោទនភាពរបស់កម្ពុជាដែលទទួលបានការស្វាគមន៍ពីរដ្ឋាភិបាល យោធា និងគណបក្សនយោបាយមីយ៉ាន់ម៉ា ឱ្យចូលរួមជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។

សូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រទានពរជ័យជូន សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ ។

✍🏽 KCV

ads banner