អប្សរាព្រឹកនេះ ០៦ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

H1     សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាអោយយកអ្នកដែលវិជ្ជមានកូវីដបំផ្លែងភេទ Omicron ថ្មី  ទៅព្យាបាលនៅមន្ទីរពេទ្យ បើទោះបីជាមន្ត្រីថ្នាក់ណាក៏ដោយ រឺជានាយករដ្ឋមន្ត្រីក៏ដោយ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។…ឃ្លីប…

H3     សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើចង់ប្រឡងជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវចេះលោតឆ័ត្រយោង ព្រោះថា បណ្ឌិតដូចគ្នា ខាងយោធាន ត្រូវមានការលោតឆ័ត្រយោង។…ឃ្លីប…

H4     សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកធ្វើអត្ថាធិប្បាយថា រង់ចាំមើលអ្នកធ្លាប់មានបទពិសោធន៍លើការចរចារ ធ្វើការងារសិន ព្រោះពេលនេះប្រធានអាស៊ាន និងបណ្តាប្រទេសសមាជិកអាស៊ានកំពុងធ្វើកិច្ចការងារ ដើម្បីអោយអាស៊ានវិលមករក១០ឡើងវិញ៕…ឃ្លីប…

H5     សម្តេចតេជោ ហ៊ុន សែន ស្នើសុំគូសង្សារ គូស្វាមីភរិយា កុំហែកហួរគ្នាតាម Facebook។ សម្តេចតេជោ ស្នើសុំអោយ ទុកកិត្តិយសអោយគ្នាទៅវិញទៅមក ក្នុងនាមយើងជាជាតិសាសន៍ខ្មែរ ដែលមានវប្បធម៌ប្រពៃណី និងសេចក្តីថ្លៃថ្លូ៕…ឃ្លីប…

N12- រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានទទួលការគំរាមកំហែងជាច្រើនទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា៕អានផ្ទាល់

វគ្គទី២៖

D5    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញវីដេអូ ក្រោមចំណងជើងថា   សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕…ឃ្លីប…២៦៖៤៨

វគ្គទី៣៖

D10          តុលាការសម្រេចឃុំខ្លួនមេដឹកនាំបាតុកម្ម មុខក្រុមហ៊ុនណាហ្គាវើលដ៍ និងម្នាក់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ៕…អានផ្ទាល់

D11  នកវិភាគចៅចាក់ស្មុក៖ សូមកុំចាញ់បោកឧបាយកលនយោបាយ ដែលនាំទៅដល់ការបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថិរភាព និងសន្តិសុខសង្គម ដោយប្រើសិទ្ធិទាមទារខុសច្បាប់ និងបំពានសិទ្ធិអ្នកដទៃ.។..អានផ្ទាល់

D7    ក្រសួងមហាផ្ទៃ  ចេញសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

D9    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសស្តីពី អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត៕…អានផ្ទាល់ …(ដោយ៖ជា សេឌី)

D4    ឯកឧត្តម វេង សាខុន គូសបញ្ជាក់ថា  ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធានការទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ជា សេឌី)

SB1  អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុករំដួល ដែលមានតំលៃ ជាង៤៣ម៉ឺនដុល្លា ត្រូវបានសម្ភោធជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៕              …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ រូបភាព កាត់ត ៖ លោក ហេង សម្បត្តិ  សម្លេង៖ អ្នកនាង រ័ត្ន ចរិយា)

D2    រដ្ឋបាលខេត្តបន្ទាយមានជ័យ  និងអន្តរក្រសួង បន្តធ្វើយុទ្ធនាការលើកទី៣ ដាំកូនឈើនៅព្រៃលិចទឹកតំបន់៣ ៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

BH5  អភិបាលខេត្តកំពត ស្នើដល់ព្រះសង្ឃ ឲ្យជួយបញ្ជ្រាបវប្បធម៌កតញ្ញូ និងចរិតជាតិនិយម ដល់ពុទ្ធបរិស័ទ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)

BH6  ឯកឧត្តម សោម ស៊ុន បើកសន្និបាតបូក សរុបលទ្ធផល រយៈពេល៥ឆ្នាំ និងផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ៕ …ឃ្លីប…

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

– ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner