សម្តេចអំពាវនាវគូស្រករលែងលះគ្នាបញ្ឈប់ទង្វើអសីលធម៌ហែកកេរ្តិ៍គ្នាបង្ហោះតាមបណ្តាញសង្គម (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំពាវនាវគួស្រករលែងលះគ្នា គួរបញ្ឈប់ទង្វើអសីលធម៌ហែកកេរ្តិ៍គ្នាបង្ហោះ លើបណ្តាញសង្គម។ ប្រសាសន៍អំពាវនាវថ្ងៃទី៥មករានេះ បានទន្ទឹមនឹងខួបរំលឹកអាពាហ៍ពិពាហ៍៤៦ឆ្នាំរបស់ សម្តេច និងភរិយាផ្សំផ្គុំតាំងពីអតីតជំនាន់របបកម្ពុជាប្រជាធិបតេយ្យដែលជារបបកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃ ឃោរឃៅ។

ប្រសាសន៍អំពាវនាវរបស់សម្តេច គឺនៅបន្ទាប់ពីទង្វើអសីលធម៌នៃគូស្រករវ័យក្មេងៗមួយចំនួន នៅ ពេលខឹងលែងលះគ្នា បានសរសេរបរិហាដាក់គ្នាទៅវិញទៅមក ដែលទង្វើនោះ បានបង្ហាញការធ្លាក់ចុះនៃកត្តា សីលធម៌ និងធ្វើឱ្យប៉ះពាល់ដល់អនាគតកូនៗថែមទៀត ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងប្រៀបធៀបនូវគូស្រករខ្លះទោះមិនបានរៀបអាពាហ៍ពិពាហ៍ក្នុងសម័យទំ នើបបច្ចុប្បន្ននេះមែន ប៉ុន្តែគូស្រករទាំងនោះ បានបន្សល់ទុកនូវសីលធម៌គំរូស្អាតស្អំដោយមិនធ្វើការសរសេរបរិ ហាឬហែកហូរកេរ្តិ៍ខ្មាស់ដាក់គ្នានោះឡើយ។ សម្តេចបានលើកឡើងនូវប្រវត្តិរៀបការរបស់សម្តេចក្នុងអតីតរបប ខ្មែរក្រហមប៉ុលពត ដែលពេលនោះ ការរៀបអាពាហ៍ពិពាហ៍ គឺជាការរៀបការច្រើនគូតាមការផ្សំផ្គុំឬការបង្ខំពីអង្គ ការស្លៀកខោអាវខ្មៅ។

ថ្លែងនៅក្នុងទំព័រហ្វេសប៊ុកថ្ងៃទី៥មករា ដែលរំលឹកនូវខួបអាពាហ៍ពិពាហ៍៤៦ឆ្នាំដែលមានតាំងពីអតីតរបបខ្មែរ ក្រហមនោះ, សម្តេចបានសរសេរថា ជីវិតប្តីប្រពន្ធរបស់សម្តេច បន្ទាប់ពីរៀបការ មិនដែលបានស្គាល់នូវអ្វីជា សេចក្តីសុខនោះទេ។ សម្តេចបានរំលឹកនូវការបាត់បង់ជីវិតកូនប្រុសទីមួយ និងការបែកព្រាត់ប្រាស់កូនប្រុស ទី២ ដែលពេលនោះកំពុងស្ថិតក្នុងផ្ទៃរបស់ភរិយា ដោយសារតែការយកជីវិតធ្វើដើមទុនដើម្បីការជួយរំដោះ ប្រទេស ជាតិរួចចាកផុតពីរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។

សម្តេចបានសរសេរថាសម្តេចមិនដែលធ្លាប់គិតថាសម្តេចនិងភរិយាដែលឆ្លងកាត់សម័យសង្គ្រាមដ៏លំបាកនឹង អាចមានជីវិតមកដល់សព្វថ្ងៃនេះឡើយ។ សម្តេចបានថ្លែងកោតសរសើរដល់គូស្រករក្រោយសម័យសង្គ្រាម ដែលបានរៀបការយ៉ាងត្រឹមត្រូវតាមប្រពៃណីទំនៀមទំលាប់ ប៉ុន្តែបានស្នើថាបើគូស្រករណាមានបញ្ហាចែកផ្លូវ គ្នាហើយ គួរតែត្រូវចែកផ្លូវគ្នាដោយស្ងាត់ស្ងៀមនិងរក្សាទុកកិត្តិយសរាប់អានគ្នា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner