នាយករដ្ឋមន្ត្រីបញ្ជាក់ថាដំណើរទស្សនកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា គឺដើម្បីស្វែងរកដំណោះស្រាយសន្តិភាព (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលជាប្រមុខដឹកនាំអាស៊ានឆ្នាំ២០២២ គ្រោងនឹងយកថ្ងៃទី៧មករា ជាថ្ងៃ ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកភាពផ្សះផ្សារទំនាស់ផ្ទៃក្នុង ប្រយោជន៍ដើម្បី នាំសម្លេងអាស៊ានមកជាសម្លេងកុងសង់ស៊ុស១០ដូចដើមវិញ។ យោងតាមក្រសួងការបរទេស ដំណើរទស្សន កិច្ចនៅមីយ៉ាន់ម៉ា នឹងមាន២ថ្ងៃគឺថ្ងៃទី៧និង៨មករាឆ្នាំ២០២២។

ដំណើររបស់ប្រធានអាស៊ានក្នុងសប្តាហ៍នេះ ត្រូវគេឃើញថាបានរងនឹងការគំរាមកំហែងជាច្រើន រួមមានទាំង ការបំផ្ទុះគ្រាប់បែក២គ្រាប់ និងការដាក់គ្រាប់បែកបង្កៃ ក្បែរស្ថានទូតកម្ពុជាក្នុងប្រទេសមីយ៉ាន់ម៉ា, ការសរសេរ គំរាមតាមហ្វេសប៊ុក និងក៏មានប្រជាជនមីយ៉ាន់ម៉ាមួយចំនួន បានជេរមកកម្ពុជាផងដែរ។ ប៉ុន្តែឧបសគ្គទាំងនោះ មិនបានរារាំងការតាំងចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងធ្វើទស្សនកិច្ចនៅ ថ្ងៃទី៧មករាឆ្នាំ២០២២ នោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាក់សំណួរបន្ថែមថាតើប្រជាជនមីយ៉ាន់ម៉ា ចង់បានការដោះស្រាយរកសន្តិ ភាព ឬចង់ឱ្យប្រទេសមីយ៉ាន់ម៉ារបស់ខ្លួន ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល? សម្តេចតេជោហ៊ុនសែនបានថ្លែងថាដំណើររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាខាងមុខនេះ គឺក្នុងបំណង ស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសនេះតែប៉ុណ្ណោះ។ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃក្នុងប្រទេស មី យ៉ាន់ម៉ា, ប្រធានអាស៊ាន គ្រោងនឹងជួបពិភាក្សាជាមួយនឹងមេដឹកនាំ មីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍មីង អោង ឡាំង។

ឆ្នាំ២០២២ដែលកម្ពុជាបានក្លាយជាប្រធានអាស៊ាន ត្រូវគេចាត់ទុកថាជាឆ្នាំដែលស្ថានភាពតានតឹងក្នុងតំបន់ មានការកើនឡើង និងជាឆ្នាំមួយដែលភាពប្រណាំងប្រជែងលើកត្តាភូមិសាស្ត្រនយោបាយរវាងប្រទេសមហា អំណាចធំ២លើកលលោកគឺប្រទេសចិន និងសហរដ្ឋអាមេរិក ដែលភាពប្រណាំងប្រជែងនេះ បាននិងកំពុងធ្វើឱ្យ ពិភពលោកព្រួយបារម្ភខ្លាចមានការកើតឡើងនូវសង្គ្រាមអាវុធនុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក ជាពិសេសលើ បញ្ហាកោះចិនតៃវ៉ាន់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner