សម្តេចតេជោបន្តប្រើនយោបាយចិត្តសាស្ត្រថ្លែងបញ្ឈឺដាក់លើមេខ្លោងក្រុមប្រឆាំង (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានបន្តចិត្តសាស្ត្រយោបាយដោយការថ្លែងបញ្ឈឺចិត្តដាក់មេខ្លោងក្រុមប្រឆាំងបន្ថែម ទៀត ជាមួយពាក្យសម្តីបង្ហាញថា សែស្រឡាយរបស់សម្តេច នឹងព្យាយាមបន្តធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រ ទេសកម្ពុជា។

ប្រសាសន៍នូវសម្តីបង្ហាញការបញ្ឈឺចិត្តដាក់ទៅលើមេខ្លោងក្រុមប្រឆាំងថ្ងៃទី ៥មករាឆ្នាំ ២០២២ គឺនៅបន្ទាប់ពីមេខ្លោងក្រុមឧទ្ទាមរស់នៅក្រៅស្រុក បានព្យាយាមធ្វើអាជីវកម្មលើពាក្យសម្តីដែលប្រមុខ រាជ រដ្ឋាភិបាលបានថ្លែងជុំវិញបេក្ខភាពនៃសែស្រឡាយបន្តធ្វើជានាយករដ្ឋមន្ត្រីនាអនាគត។

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយមួយរូបដែលគេតែងចាត់ទុក មានសមត្ថភាពបង្ក្រាបដៃគូ ដោយប្រើនយោបាយបង្ក្រាបនយោបាយ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកកោតសរសើរដោយសារ ស្នាដៃជួយរំដោះប្រទេសចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម, ជាឥស្សរជនដែលពលរដ្ឋខ្មែរកោតសរសើរដោយសារនយោបាយស្ម័គ្រស្មោះក្រាញននៀលរួមរស់តស៊ូជាមួយប្រជាជនដោយមិនរត់ចោលស្រុកដូច មេដឹកនាំក្រុមប្រឆាំង, ជាឥស្សរជននយោបាយស្វែងរកការចរចា ដើម្បីសន្តិភាពប្រទេស, ជាឥស្សរជនផ្តួចផ្តើមនិងបង្កើតយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ បំបាត់ក្រុមឧទ្ទាមខ្មែរក្រហមរហូតបានជោគជ័យទាំង​ស្រុង នាចុងខែធ្នូឆ្នាំ១៩៩៨, ជាឥស្សរជនបន្តប្រឆាំងដាច់ខាតនូវចលនាបដិវត្តពណ៌និងមិនខ្លាចការគំរាមរបស់ប្រ ទេសមហាអំណាចនិងប្រឆាំងគ្រប់ល្បិចរបស់ពួកឧទ្ទាមដែលចង់បំផ្លាញសន្តិភាព, ជាឥស្សរជនដែលបាន ស្វះស្វែងជាទីបំផុតក្នុងការរកវ៉ាក់សាំងពីសកលលោកដើម្បី ជួយប្រជាជនរបស់ ខ្លួនអាចមានលទ្ធភាពចាក់ វ៉ាក់សាំងបង្កាជម្ងឺរាតត្បាតកូវីដ-១៩ នៅទូទាំងប្រទេស, និងសម្តេចគឺជា ឥស្សរជនកំពូលមួយរូបរបស់ប្រជាជាតិ ខ្មែរដែលតែងតែមានចក្ខុវិស័យវែងឆ្ងាយទៅមុខសម្រាប់ការដឹកនាំអភិវឌ្ឍន៍ជាតិ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner