អ្នកនាំពាក្យស្ថានទូត​អាមេរិកបញ្ជាក់ថា ស្ដង់ដារ​សញ្ញាបត្រ​របស់​សាលា​អាម៉េរិក​មិនមាន​ការបែងចែក​ស្ដង់​ដារ​កម្រិតអ្វីទេ!

ភ្នំពេញ​៖ អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក Chad Roedemeier​បាន​បញ្ជាក់ថា បញ្ហាសញ្ញាបត្រ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​សាលា​ទាហាន​អាមេរិក West Point​បកស្រាយ​រួចហើយ​កាលពី ឆ្នាំ​២០១៩ ដែល​មានន័យថា​ស្ដង់ដារ​សញ្ញាបត្រ​របស់​សាលា​អាមេរិក​មិនមាន​ការបែងចែក​ស្ដង់​ដារ​កម្រិត​២​ឬ​សញ្ញាបត្រ​យោគយល់អ្វីទេ។នេះបើតាមការ​​ឆ្លើយតប​នឹង​សារ​អេឡិចត្រូនិក​អ៊ី​ម៉ែ​លរបស់បណ្តាញសារព័ត៌មាននៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២២។

សម រង្ស៊ីជាជនកំសាក!

​ប្រភព​ដដែល​បានសរសេរថា លោក Chad Roedemeier បានបញ្ជាក់​ថា ​ស្ថានទូត​មិនអាច​ឆ្លើយតប​រឿង​សញ្ញាបត្រ​ជំនួស​សាលា​របស់​អាមេរិក​នោះទេ តែ​លោ​កថា ករណី​សញ្ញាបត្រ​របស់លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​សាលា West Point បកស្រាយ​រួចហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៩ ដែល​ពេលនោះ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់​កាលពី​ខែតុលា ឆ្នាំ​២០១៩​ថា ការអនុញ្ញាត​ដល់​សិស្ស​អន្តរជាតិ​បានមក​សិក្សា​នៅ​សាលា​បណ្ឌិតសភា​អាមេរិក West Point គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួងការបរទេស​និង​ក្រសួងការពារជាតិ​អាមេរិក​។​របៀប​នៃ​ជ្រើសរើសការសិក្សា និង​បណ្ដុះបណ្ដាល​យោធា​គឺ​ដូចគ្នា​ទៅនឹង​សិស្ស​ជនជាតិ​អាមេរិក​ដូចគ្នា​។ គ្មាន​ការបែងចែក​សិស្ស​កម្រិត​២ ឬ​សិស្ស​ទទួលបាន​ការយោគយល់​នោះទេ​។​

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា​ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក ផា​ទ្រិ​ក មូរ​ផៃ​(Patrick Murphy) ឱ្យជួយ​បកស្រាយ​ករណី​ដែល​មានការ​លើកឡើងថា​សញ្ញាបត្រ​ដែល​និស្សិត​កម្ពុជា​ទទួលបាន​ពី​អាម៉េរិក​គឺជា​សញ្ញាបត្រ​កម្រិត​២ ឬ​ជា​សញ្ញាបត្រ​យោគយល់​។​

​ការស្នើ​នេះ​បន្ទាប់ពី​ការវាយប្រហារ​លើ​សញ្ញាបត្រ​ដែល​កូនប្រុស​របស់​សម្ដេច​តេ​ជោ គឺ​លោក ហ៊ុន ម៉ា​ណែ​ត ។​ទណ្ឌិត សម រង្ស៊ី លើក​ឡើងមក​វាយប្រហា​រ​ជានិច្ច​ជា​កាល​។​ពិសេស​កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ប្រកាស​ជា​បេក្ខភាព នាយករដ្ឋមន្ត្រី នៅ​អនាគត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ​ឆ្នាំ​២០២១ កន្លងទៅ​ទណ្ឌិត សម រង្ស៊ី បានផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​បរទេស​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​ដោយបាន​លើកឡើងថា​សញ្ញា​ប​ត្រ​ដែល​លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ទាំងពី​សាលា​បណ្ឌិត​យោធា West Point និង​សាកលវិទ្យាល័យ​ញូវយ៉ក​របស់​សហរដ្ឋ​អាមេរិក និង​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ប្រ៊ី​ស​ស្ដូ​ល​នៅ​ចក្រភព​អង់គ្លេស​គឺជា​សញ្ញប​ត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​។​

​បន្ទាប់មក​ដើម្បី​ការពារ​លើ​សញ្ញាបត្រ​នេះ លោក ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ហៅ​ទណ្ឌិត សម រង្ស៊ី ភ្នាល់​គ្នា​ដាក់​«​ជីវិត​នយោបាយ​» ប្រសិនជា សម រង្ស៊ី អាច​រក​ភ​ស្ភុ​តាង​បញ្ជាក់ថា​លោក​ទទួលបាន​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​ដូចដែល សម រង្ស៊ី អះអាង​មែន​។ ទោះជា​យ៉ាងណា​ក្រោយ​រង់ចាំ​ពី​ការ​ភ្នាល់​ពីរ​ថ្ងៃ​ដោយ​គ្មាន​ការឆ្លើយតប លោក ហ៊ុន ម៉ា​ណែ​ត បានដាក់​បន្ថែម​មួយទៀត​ដោយ​ស្នើឱ្យ​ទណ្ឌិត សម រង្ស៊ី ឈប់​ធ្វើ​នយោបាយ​ទៅ​ព្រោះ​លោក សម រង្ស៊ី គ្មាន​ភាពក្លាហាន​ជាពលរដ្ឋគំរូឡើយ៕​ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner