ផ្ទុះមីននៅព្រះវិហារស្លាប់មន្ត្រីដោះមីន៣នាក់ (Video Inside)

មនុស្សចំនួន៥នាក់បានស្លាប់​ និងរបួសដោយសារការផ្ទុះមីនចំនួន២លើកនៅក្នុងខេត្តព្រះវិហារ។ អគ្គនាយក នៃអង្គការស៊ីម៉ាក់ លោក ហេង រតនា បានអោយដឹងថា ហេតុការណ៍ផ្ទុះទាំង២នោះបានកើតឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសែនតេជៈ ឃុំមរកត នៃស្រុកជាំក្សាន្ត។

មន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះទីមួយ បានកើតឡើងលើមន្រ្តីជំនាញដោះមីនរបស់អង្គការ CSHD Cambodian Self Help Demining ដែលគេស្គាល់ថាជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប ។ ក្នុងហេតុការណ៍នោះ មន្ត្រី៣នាក់បានស្លាប់និងម្នាក់រងរបួសនិងហេតុការណ៍ផ្ទុះមីនតោននោះ។ យោងតាម អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន មន្ត្រីដែលបានបាត់បង់ជីវិតទាំង៣រួមមានឈ្មោះ ម៉ា ស៊ីម៉េត, ស៊ុន វង្ស និងលោកម៉នចក់។

សេចក្តីរាយការណ៍បន្តថា នៅថ្ងៃដដែលនេះផងដែរក៏មានករណីផ្ទុះមីនមួយទៀតក្នុងភូមិសែនតេជៈ ឃុំមរកត នៃស្រុកជាំក្សាន្តដដែលនោះ។ គ្រោះថ្នាក់នៃករណីផ្ទុះមីនជាលើកទី២នេះ គឺបានកើតឡើង ខុសគ្នាប្រមាណ ២០នាទីនឹងហេតុការណ៍មុន។ ពលរដ្ឋម្នាក់ដែលបានដុតសំអាតដីដាំដំឡូង ត្រូវបានស្លាប់ក្នុងពេលដែលមានមីន ផ្ទុះនោះ។ ភូមិសែនតេជៈ ឃុំមរកត គឺជាអតីតសមរភូមិប្រយុទ្ធរវាងកងកម្លាំងរាជរដ្ឋាភិបាលនិងក្រុមតស៊ូប្រឆាំង នៅជាយដែន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner