ទង់បដិវត្ដន៍ និងការបំផ្លាញទង់បដិវត្ដន៍

បក្សកុម្មុយនីស្តកម្ពុជា បានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ១៩៧៦។ របបយង់ឃ្នងសម្លាប់ជាតិសាសន៍ឯងមួយនេះ គ្រប់គ្រងប្រទេសរហូតដល់ខែមករា ឆ្នាំ១៩៧៩។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់យ៉ាងដាច់ខាតរហូតដល់ឆ្នាំ១៩៧៧ ដែលមាន ប៉ុល ពត ជាលេខាបក្ស និងមានសមាជិកគណៈកម្មាធិការមជ្ឈិមបក្សមួយចំនួនទៀត។

បន្ទាប់ពីក្តាប់អំណាចបានទាំងស្រុង ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយកែទម្រង់ដ៏ជ្រុលហួសហេតុមួយភ្លាមៗ ដែលធ្វើឱ្យប្រជាជនកម្ពុជាក្លាយទៅជាទាសករក្នុងរបបទាសភាពរបស់ខ្លួន។ ខ្មែរក្រហមចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាសង្គមជនបទមួយដែលមិនមានវណ្ណៈសង្គម គឺពុំមានអ្នកមាន ពុំមានអ្នកក្រ និងគ្មានការកេងប្រវ័ញ្ច។ ដើម្បីសម្រេចឱ្យបាននូវគោលបំណងនេះ បនឃាតកខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ទ្រព្យសម្បតិ្តឯកជន ផ្សារ សាលារៀន វត្តអារាម វិហារសាសនាផ្សេងៗ ការកម្សាន្ត ទំនៀមទម្លាប់ប្រពៃណីជាដើម ធ្វើឱ្យប្រទេសដើរត្រឡប់ក្រោយដល់ចំណុចសូន្យ។ ប្រជាជនគ្រប់រូប ត្រូវបានខ្មែរក្រហមដកហូតអស់នូវសិទ្ធិជាមូលដ្ឋាន និងបំបែកចេញពីគ្រួសារឱ្យធ្វើការជាទម្ងន់តាមកង ឬសហករណ៍រៀងខ្លួន។

ដោយងប់ងល់នឹងមនោគមន៍វិជ្ជា និងអនុវត្តមាគ៌ាគោលនយោបាយដ៏ឆ្កួតលេលាជ្រុលហួសរបស់ខ្លួន របបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម មានអាយុត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវរលំរលាយទៅវិញ ព្រមទាំងបានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បាត់បង់ជីវិតដោយសារធ្វើការធ្ងន់លើសកម្លាំង អត់អាហារ ឈឺគ្មានថ្នាំព្យាបាល ការឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់។

រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ត្រូវបានកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយផ្តួលរំលំនៅឆ្នាំ១៩៧៩ទាំងស្រុង ទោះជាយ៉ាងណា អង្គការចាត់តាំងនយោបាយរបស់ពួកគេ មិនទាន់រលាយទាំងស្រុងនោះទេ។ ដោយមានការគាំទ្រពីសំណាក់ប្រទេសមួយចំនួន ទើបខ្មែរក្រហមបានបន្តជីវិតនយោបាយ និងយោធារបស់ខ្លួនតទៅទៀត។ ប្រមាណ២០ឆ្នាំក្រោយមក ទើបអង្គការចាត់តាំងឃាតកខ្មែរក្រហម ទាំងខាងយោធា និងខាងនយោបាយ ត្រូវរលំរលាយជាស្ថាពរ ក្រោមការដាក់ចេញនូវយុទ្ធសាស្ត្រឌីហ្វីដ ( DIFID) របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនៃការបង្រួបបង្រួមជាតិកម្ពុជា៕

#ទង់បដិវត្ដន៍ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #បក្សកុម្មុយនីស្តកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner