អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាកូនអុកត្រីស្អុយនយោបាយ ធ្វើសកម្មភាពប្រៀបដូចខ្មោចលង

ភ្នំពេញ៖ អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ដែលអស់ទាំងបក្ស និងកំពុងរត់ចោលទោសជាង១០០ឆ្នាំក្នុងសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងបរិហាករ្តិ៍ផ្សេងទៀត គ្មានតម្លៃ សម្រាប់កម្ពុជាឡើយ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់ដែលជនចង្រៃជាតិរូបនេះត្រូវបង់សងចំពោះជាតិនិង ប្រជាជនកម្ពុជានូវរាល់ទង្វើក្បត់ជាតិ ក្បត់ប្រជាជន និងការធ្វើបទឧបឃាតរដ្ឋប្រហាររលូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លង ទៅរួមនឹងទោសទណ្ឌជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរផងដែរ។ សន្លឹកបៀរនយោបាយដែលទណ្ឌិតនេះ ធ្លាប់លេងក៏លេងអស់ហើយ និងចាញ់បោសគូថខោក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ និងបានក្លាយពីអ្នកនយោបាយមានបក្សទៅជាអ្នកនយោបាយគ្មានបក្ស និងរត់ចោលស្រុក។ ចំណែកបរទេសនានាក៏បានដកសេចក្តីទុកចិត្តលែងរាប់រក និងចាត់ទុកថា ជាមនុស្សគ្មានតម្លៃនយោបាយតទៅទៀត ព្រោះចរិតនយោបាយយូកូមរបស់ សម រង្ស៊ី ដើរញុះញង់ លាបពណ៌ បញ្ឆេះឱ្យមានការស្អប់ខ្ពើមនិងរើសអើងជាតិសាសន៍ សាសនា និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ មិនអាចឱ្យពួកបន្តការពារជននេះទៀតឡើយ។ សម រង្ស៊ី ពេលនេះប្រៀបបាននឹងកូនអុកត្រីស្អុយដែលគេស៊ីបោះចោលរួចទៅហើយ គ្មានអ្វីគួរឱ្យចាប់អារម្មណ៍ និងគេយកមកប្រើប្រាស់ទៀតឡើយ។

ដោយសារតែបានដឹងថាខ្លួនគឺជាជនចង្រៃជាតិ និងជាសត្រូវប្រជាជន ជាកូនអុកត្រីស្អុយ ទើបទណ្ឌិត សម រង្ស៊ី និងបក្ខពួក រួមមានមូរ សុខហួរ អេង ឆៃអ៊ាង ហូរ វ៉ាន់ ជាដើមព្យាយាមក្នុងការដំឡើងតម្លៃខ្លួន និងប្រើប្រាស់វិធីសាស្ត្រនយោបាយផ្សេងៗ ដើម្បីកសាងតម្លៃរបស់ខ្លួនមកវិញ។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី និងបក្ខពួកផ្សេងទៀតហាក់ដូចជាឡាក់ឆុង យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់។ មិនអាចជួយសង្គ្រោះជីវិតនយោបាយខ្លួនមិនបានហើយ ថែមទាំងប្រឈមមុខនឹងការជួបគុកថែមទៀត។ ចុងក្រោយនេះ សម រង្ស៊ី បានក្លាយជាសត្វក្របីកញ្ចាស់មួយក្បាលមិនហ៊ានជល់នឹងកូនក្របី ហើយក៏ទទួលបាននូវរហស្សនាមថ្មី «រង្ស៊ីជាមាន់ត្រចៀកស» ហ៊ានលបវាយគេពីក្រោយខ្នង តែមិនហ៊ានប្រឈមនឹងការពិត និងមិនទទួល ខុសត្រូវចំពោះពាក្យសម្តី និងទង្វើរបស់ខ្លួន។ ដោយសារតែការធ្វើនយោបាយបែបសងសឹកនិយម និងគ្មានសីលធម៌ និងគុណធម៌នេះហើយបាននៅចុងក្រោយនេះ សម រង្ស៊ី ទៅណាក៏គេមិនស្វាគមន៍ជាន់ទឹកដីសហរដ្ឋអាម៉េរិក ពលរដ្ឋខ្មែរធ្វើបាតុកម្មបណ្តេញចេញដោយសារតែនិយាយខុសពីការពិតលើរឿងដកសញ្ជាតិអាម៉េរិកាំងពីពលរដ្ឋខ្មែរ។ ឥឡូវនេះ កំពុងរងនូវសម្ពាធរបស់និស្សិតខ្មែរដែលសិក្សានៅបរទេសទាមទារឱ្យ សម រង្ស៊ី សុំទោសចំពោះការប្រមាថមាក់ងាយ មិនអត់ឱនឱ្យបានលើគុណភាពសញ្ញាបត្រដែលកូនខ្មែរបាន ខិតខំប្រឹងប្រែងៀនសូត្រនៅបរទេសថែមទៀតផង។

ដើមចមគឺក៏ព្រោះតែ សម រង្ស៊ី បានប្រមាថលើសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតយោធា និងសាលាផ្នៃបណ្តាប្រទេសផ្សេងទៀតថា ជាសញ្ឫបត្រយោគយល់ឬសញ្ញាបត្រកម្រិត២ សម្រាប់ជនបរទេស រហូតដល់លោក ហ៊ុន ម៉ាណែត បបួលភ្នាល់ដាក់អនាគតនយោបាយរបស់ខ្លួនដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារភាពត្រឹមត្រូវ និងគុណភាពសញ្ញាបត្ររបស់កូនខ្មែរដទៃទៀតដែលបានសិក្សានៅក្រៅប្រទេស។ រហូតមកដល់ពេលនេះ សម រង្ស៊ី អ្នកនយោបាយចាស់វស្សាតែមានចរិតដូចកូនក្មេងបៀមដៃរូបនេះ មិនហ៊ានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែតឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបានដឹង យ៉ាងច្បាស់ពីចរិតនយោបាយមាន់សម្លរបស់ រង្ស៊ី គឺនិយាយឱ្យតែបាន និងនិយាយឱ្យតែរួចពីមាត់ មិនទទួលខុសត្រូវ នឹងមិនហ៊ានភ្នាល់ឡើយ។ មិនហ៊ានភ្នាល់ក៏ព្រោះតែដឹងខ្លួននឹងចាញ់លោក ហ៊ុន ម៉ាណែត ជាក់ជាមិនខាន។ ការពិតគឺដូច្នេះមែន សាលាដែលពាក់ព័ន្ធជាពិសេសសាលបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាម៉េរិកដែល សម រង្ស៊ី តែងតែយកជាប្រធានបទវាយប្រហារបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់អនាគតរបស់គណបក្សប្រជាជន បានចេញមកបញ្ជាក់ពីគុណភាពសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត និងបញ្ជាក់ថាពួកគេគ្មានបែងចែកប្រភេទសញ្ញាបត្រដូច សម រង្ស៊ី ឃោសនាបោកប្រាស់ឡើយ។

សារទាំងនេះប្រៀបបាននឹងការទះកំផ្លៀងសម រង្ស៊ីជាច្រើនដៃនិងផ្តល់មេរៀនដល់អ្នកនយោបាយចាញ់ចាស់វស្សា នេះឱ្យបញ្ឆប់ការធ្វើនយោបាយបែបប្រជាភិថុតិ និងអគុណធម៌ និងអសីលធម៌បន្តទៀត ហើយគួរតែចេះជួយលើកតម្កើងជាតិសាសន៍ខ្លួនជាពិសេសគួរត្រេតអរចំពោះជាតិកម្ពុជាដែលមានកូនខ្មែរជាច្រើនពាន់នាក់បានទទួលអាហារូបករណ៍ទៅសិក្សាក្រេបយកចំណេះវិជ្ជាមកពីបរទេសដើម្បី មកជួយស្តារ កសាង និងអភិវឌ្ឍប្រទេសរីករាយ បន្ទាប់ពីធនធានមនុស្សជាច្រើនសែនលាននាក់ត្រូវបានកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម ហើយទម្រាំនឹងបានកសាងធនធានមនុស្សបានប៉ុណ្ណេះត្រូវឆ្លងកាត់ដំណាក់កាលលំបាកជាច្រើនក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សម រង្ស៊ី គួរតែជួយជំរុញលើកទឹកចិត្តនិស្សិតខ្មែរទាំងក្នុងនិងក្រៅប្រទេសដើម្បីក្រេបយកចំណេះវិជ្ជាមកបម្រើជាតិ មិនមែនជាន់ពន្លិច និងប្រមាថមាក់ងាយលើសញ្ញាបត្រ និងចំណេះដឹងកូនខ្មែរឡើយ។ តែសារធាតុរបស់ពូជក្បត់ជាតិមិនអាចបន្សាបបានឡើយ គឺសម រង្ស៊ី ក្បត់ជាតិតាំងពីជីតារបស់ខ្លួនរហូតដល់ឪពុក គឺ សម សារី ដែលរៀបចំផែនការផ្តួលរំលំសម្តេចឪ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមការគាំទ្ររបស់អាម៉េរិក តែផែនការទីក្រុងបាងកកត្រូវបានបរាជ័យ សម សារី បានក្លាយជាជនក្បត់ជាតិ។ មកដល់កូន គឺសម រង្ស៊ី ក៏នៅតែជាប់ក្រយ៉ៅសែស្រឡាយក្បត់ជាតិ និងក្បត់ប្រជាជនរហូតដល់ហ៊ានធ្វើអ្វីៗទាំងអស់រាប់ទាំងការអំពាវនាវឱ្យបរទេសបញ្ឈប់ ទិញទំនិញពីកម្ពុជា បញ្ឈប់ផ្តល់ជំនួយដល់កម្ពុជា និថបញ្ឈប់វិនិយោគនៅកម្ពុជាដើម្បីបម្រើមហិច្ឆតាដ៏ឆ្កួតលេលារបស់បក្ខពួកខ្លួន។

សរុបមកវិញ សម រង្ស៊ី ពិតជាគ្មានតម្លៃសម្រាប់កម្ពុជាឡើយ និងគ្មានអ្វីលេងទៀតទេ។ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ក្នុងការជួយសង្គ្រោះជីវិតនយោបាយគ្មានតម្លៃរបស់ខ្លួន ជនចង្រៃជាតិ សម រង្ស៊ី បានព្យាយាមលេងសន្លឹកបៀរជាច្រើន ដូចជាបង្កើតជម្លោះពាក្យសម្តីលើសញ្ញាបត្រ ការភ្ជាប់ខ្លួននឹងជនជាប់ចោទពីបទក្បត់ជាតិ កឹម សុខា ដោយឱ្យតុលាការកាត់ទោសខ្លួនជំនួស កឹម សុខា ឬការជីកកកាយរឿងរ៉ាវចាស់ៗមកផ្សព្វផ្សាយលើបណ្តាញហ្វេសប៊ុករបស់ខ្លួនដើម្បីកុំឱ្យគេភ្លេចឈ្មោះខ្លួន និងទាញការចាប់អារម្មណ៍ នៅតែគ្មានន័យដដែល ហើយថែមទាំងជាប់ផុងកាន់តែខ្លាំង និងយីអ៊ុនដាក់ អារក្ខជាន់កាន់តែខ្លាំងដែលជាសម្ពាធដ៏ធ្ងន់ធ្ងរ ចំពោះទណ្ឌិតរូបនេះ គឺប្រជាជនក៏ថ្កោលទោស និងឯកោផ្នែកនយោបាយទាំងក្នុងចំណោមបក្ខពួក និងអ្នកគាំទ្របរទេស។ អាចនិយាយបានថា ជីវិតនយោបយរបស់ទណ្ឌិត សម រង្ស៊ី បានស្លាប់បាត់ទៅហើយ នៅសល់តែគេយកទៅកប់ចោលតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ធ្វើសកម្មភាពដូចជាខ្មោចលងនយោបាយ!

ដោយៈចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner