១៤ មករា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ១១ខែ ឆ្នាំ២០២១ កម្ពុជាស្រូបទាញទុនវិនិយោគសរុបជាង ១,៧ពាន់លានដុល្លារពីគម្រោងវិនិយោគឯកជនចំនួន ១០៧ និងបង្កើតឱកាសការងារថ្មីជាង ៩មុឺនកន្លែង – AMS Economy

២. កម្ពុជាបានផ្អាកការនាំចូលជ្រូកពីថៃ និងវៀតណាមជាបណ្ដោះអាសន្ន ដោយសារការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក – ខ្មែរថាមស៍

៣. ១០ខែ ឆ្នាំ២០២១ កម្ពុជាបានចំណាយប្រាក់ជាង ៣៩០លានដុល្លារ នាំចូលជីកសិកម្មនិង ថ្នាំគីមី កើនឡើង ៤១% – ភ្នំពេញបុស្តិ៍

៤. កូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងចម្ងាយខ្លី២ដើម ដោយទំនងជាការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីរបស់អាមេរិក ចំពោះការសាកល្បងមីសុីលលឿនជាងសម្លេងកាលពីពេលថ្មីៗ – Al Jazeera

៥. រុស្ស៉ីចាត់ទុកថាកិច្ចសន្ទនាជាមួយអាមេរិក និង NATO ជាភាពបរាជ័យ ខណៈអឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតនៃការផ្ទុះសង្រ្គាម – FT

ads banner