នាយករដ្ឋមន្ត្រីសឹង្ហបុរីគាំទ្រសម្តេចប្រធានអាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា (Video Inside)

នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក លី ស៊ានលុង បានបញ្ជាក់ជំហរគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការដោះ ស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ការបញ្ជាក់របស់ នាយករដ្ឋមន្ត្រីសឹង្ហបុរី បានធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៤ មករា ២០២២នេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនារសៀល ថ្ងៃទី១៤មករាថា សម្តេចតេជោ បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីសឹង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរទស្សន កិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគោលបំណង គឺការជួយដោះស្រាយវិបត្តិ ដែលកំពុងកើតមាននៅ ប្រទេសមីយ៉ាន់ម៉ា, ធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ និងបញ្ឈប់អំពើហិង្សាជាបន្ទាន់ ជាពិសេសគឺការផ្ដល់ជំនួយ មនុស្សធម៌ដល់ប្រជាជន។ សម្តេចបានថ្លែងថា ការជំរុញឲ្យមានកិច្ចសន្ទនាគ្នា គឺជាមូលដ្ឋាន ដ៏សំខាន់ក្នុងការដោះ ស្រាយវិបត្តិ ដែលនេះជាការងារចាំបាច់របស់ប្រធានអាស៊ាន។

លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានអរគុណសម្ដេចតេជោ ដែលបានបញ្ជាក់ជូនពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់សម្ដេចទៅកាន់មីយ៉ាន់ម៉ា និងអរគុណចំពោះគោលបំណងរបស់កម្ពុជា ក្នុងការចូលរួមចំណែកដោះ ស្រាយ វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ លោក លី ស៊ានលុង បានបញ្ជាក់ថា សិង្ហបុរីគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុង នាមប្រធានអាស៊ាន នឹងការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន។

លោក លី ស៊ានឡុង បានឯកភាពជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលថា ការងារបន្តគឺទុកឲ្យ រដ្ឋមន្ត្រីការបរទេសអាស៊ាន បើកកិច្ចប្រជុំ ដើម្បីពិនិត្យមើល ការងារជាបន្តទៀត ជាពិ សេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner