ប្រឡងបាក់ឌុបទូទាំងប្រទេសមានសិស្សជាប់ជាង៦៥ភាគរយ (Video Inside)

ក្រសួងអប់រំបានថ្លែងថា បេក្ខជនប្រឡងជាប់បាក់ឌុបទូទាំងប្រទេសក្នុងឆ្នាំនេះមានចំនួន៧ម៉ឺន២ពាន់១៦នាក់ ដែល ស្មើនឹង៦៥.៦៥%។

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៤មករានេះបញ្ជាក់ថា បេក្ខជនទទួលបាននិទ្ទេសA មានចំនួន ១ ពាន់៧៥៣ នាក់, និទ្ទេស B មានចំនួន ៥ពាន់ ២១៥ នាក់, និទ្ទេស C មានចំនួន ១ម៉ឺន១ពាន់ ៦៣៤នាក់, និទ្ទេស D មានចំនួន ២ម៉ឺន៣ពាន់៤៩៩ នាក់ និងនិទ្ទេស E មាន ចំនួន ២ម៉ឺន៩ពាន់ ៩១៥ នាក់។

សេចក្តីប្រកាសដដែលបន្តថាបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ពាន់៧៥៣ នាក់រួមមានបេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរ មានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។

គួរបញ្ជាក់ ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួនបេក្ខជនចុះ ឈ្មោះក្នុង បញ្ជីសរុប១១ម៉ឺន៤ពាន់ ១៨៧ នាក់ ដែលក្នុងនោះ១០ម៉ឺន៤ពាន់ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ចំនួន៤ពាន់៤១៧ នាក់ជាបេក្ខជនស្វៃរិន, ចំនួន៣៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា, និង ចំនួន២ពាន់៣៥ នាក់ ជាបេក្ខជនស្វៃរិន បំពេញ វិជ្ជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner