ឯកឧត្តម ស ថេត ណែនាំដល់ប្រជាពលដ្ឋកុំជឿការបំពុល ញុះញង់ ដែលអាចបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានណែនាំដល់ប្រជាពលដ្ឋទាំងអស់ និងសមាជិកអតីតគណបក្សប្រឆាំងដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តម ស ថេត បានបញ្ជាក់ថា ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក តែងតែមានមុខមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីជួយដោះស្រាយជានិច្ច គឺមិនសន្យាចោលដូចគេនោះទេ។ ជាមួយនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ជូនសមាជិកសមាជិកាឱ្យបានយល់ និងដឹងអំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ និងកំពុងធ្វើបន្តដូចជា៖
១.រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍
២.ការកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ
៣.គោលនយោបាយឈ្នះឈ្នះ
៤.ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានថ្នល់ គ្រប់ទីកន្លែង តាមបណ្តាខេត្តក្រុង
៥.ធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំ ដើម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្ស ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសាកលលោក
៦.ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ
៧.ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស ថេត បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណ:ជនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ជាពិសេសទទួលយកការរាយការណ៍ សំណូមពរ និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកសំណូមពរទាំងនោះមកសិក្សា ដោះស្រាយ និងចាត់វិធានការជូនគាត់ឱ្យបានទាន់ពេលវេលាក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់ នៃសង្កាត់បឹងទំពន់១ ត្រូវតែចុះជួប និងសួរសុខទក្ខប្រជាពលរដ្ឋជាប្រចាំ ដោយផ្ទាល់យ៉ាងសកម្ម ដើម្បីសិក្សាស្វែងយល់អំពីការខ្វះខាត និងបញ្ហាប្រឈមជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner