សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស និងបានកោតសរសើរចំពោះសិស្សានុសិស្សដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសA ទាំងអស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមករា នេះថា “ខ្ញុំសូមកោតសរសើរចំពោះចៅៗ ដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ដែលឆ្នាំនេះមានរហូតដល់ ១៧៥៣នាក់។ ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ២០២០ ដែលឲ្យជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ-១៩។ ឆ្នាំនេះខ្ញុំនឹងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេសA។ ពេលវេលា និងទីកន្លែងជួបនឹងជម្រាបតាមក្រោយតាមរយៈរដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន”។ 

គួរបញ្ជាក់ថា បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦នាក់ ក្នុងនោះបេក្ខជនដែលទទួលបាននិរទ្ទេស A មានចំនួន ១៧៥៣នាក់ , និរទ្ទេស B មានចំនួន ៥២១៥នាក់ , និរទ្ទេស C មានចំនួន ១១៦៣៤នាក់, និរទ្ទេស D មានចំនួន ២៣៤៩៩នាក់ និងនិទ្ទេស E មានចំនួន២៩៩១៥នាក់៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner