រដ្ឋមន្រ្តីក្រសួងអប់រំ បានទទួលជួបជាមួយជាមួយ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានទទួលជួបជាមួយជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ផ្នែកសហគមន៍សង្គម-វប្បធម៌ ដែលរួមមានអាទិភាព និងឯកសារលទ្ធផលក្រោមសហគមន៍សង្គម-វប្បធម៌ ដែលត្រូវយកទៅអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២២។ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនានារវាងលេខាធិការដ្ឋានអាស៊ាន និងវិស័យទាំងអស់នៅក្រោមសហគមន៍សង្គម-វប្បធម៌ ដើម្បីធានាថា ភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងសម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner