ពលរដ្ឋ៦ម៉ឺន ៦ពាន់ ៣៩០នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

តួលេខពលរដ្ឋបានមកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៤ថ្ងៃ កន្លងមកនេះ បានចំនួន ៦ម៉ឺន ៦ពាន់ ៣៩០នាក់ ។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ តាំងពីថ្ងៃទី១៤ មករា នោះមកទៅ លើមន្ត្រីក្នុងក្រុមជួរមុខដែលជាអ្នកធ្វើការប្រឈមនឹងហានិភ័យខ្ពស់ ដែលផ្តើមចេញពីរាជធានីភ្នំពេញដំបូងគេ ។ ដោយឡែកការចាក់វ៉ាក់សាំងដូសទី៣ និងការចាក់វ៉ាក់សាំងដូសមូលដ្ឋាននៅតែបន្តជាដដែល បើទោះបីមាន ការចាក់វ៉ាក់សាំងដូសទី៤ហើយក៏ដោយ ។

យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ បានចំនួនជាង ៧ម៉ឺន ២ពាន់ ៨៦៧នាក់ ។ កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់ សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច៨៩,៤៣ភាគរយហើយ ប៉ុន្តែក្នុងចំណោមអ្នកចាក់ទាំងជាង ៨៩ភាគរយនោះ, អ្នកបានចាក់វ៉ាក់សាំងដូសទីបី ឬដូសជម្រុញ ទើបតែបានចំនួនសរុប ៤លាន ៦៧ម៉ឺន២ពាន់ ៩៦៩នាក់នោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner