ស្រុកក្រគរខេត្តពោធិ៍សាត់ គឺជាខេត្តផលិតអគ្គិសនីសូឡាធំជាងគេបង្អស់ (Video Inside)

ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ បានក្លាយជាទីតាំងដែលផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានថ្លែងបញ្ជាក់កាលពីថ្ងៃទី១៦មករាថា ស្រុកក្រគរ នៃខេត្តពោធិ៍សាត់នេះ បានក្លាយជាទីតាំងស្ថានីយ៍ដែលផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នត្រូវបានក្រុមហ៊ុន SchneiTec Co.,Ltd ធ្វើការអភិវឌ្ឍ និង បានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ ក្នុងទំហំរហូតទៅដល់៩០មេកាវ៉ាត់។ លោកបានថ្លែង បញ្ជាក់ថានាពេលឆាប់ៗខាងមុខនេះទៀត ស្ថានីយ៍នោះ នឹងពង្រីកអានុភាព១៥០មេកាវ៉ាត់បន្ថែមទៀត ដែល សរុបនឹងមានឋានពលទៅដល់២៤០មេកាវ៉ាត់។

ទីតាំងស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Station) បច្ចុប្បន្នត្រូវបានសាងសង់ឡើង នៅ លើផ្ទៃដីចំនួន១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដែលតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner