ចាប់គ្រឿងញៀន និងសារធាតុផ្សំជាង១៥គីឡូក្នុងរាជធានី (Video Inside)

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនបង្ក្រាបគ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងនៅថ្ងៃ នេះថាមេខ្លោងជាតិចិនជាមួយនឹងគ្រឿងញៀនជាង៦គីឡូ និងសារធាតុផ្សំជិត១០គីឡូដទៃដែលសមត្ថកិច្ចបាន បង្រ្កាបនៅរាជធានីភ្នំពេញ ត្រូវបានតុលាការឃុំខ្លួនហើយ។

ការបង្រ្កាបគ្រឿងញៀនអិចស្តាស៊ី និងគ្រឿងញៀន កេតាមីនរួមនឹងសារធាតុផ្សំជាច្រើន ក្នុងគេហដ្ឋានមួយនាបុរីសែនសុខ, សង្កាត់ទួលសង្កែ២ នៃខណ្ឌប្ញស្សីកែវ បានធ្វើឡើងតាំងពីថ្ងៃទី១១ មករាឆ្នាំ២០២២។

សមត្ថកិច្ចបានខ្លួនជនសង្ស័យជាតិចិនឈ្មោះ លី ស៊ូចៃ អាយុ ៦៣ឆ្នាំ រួមនឹងគ្រឿង ញៀន អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ៦គីឡូនិង៤០ក្រាម, គ្រឿងញៀនកេតាមីន ទម្ងន់ សុទ្ធ១០ក្រោមនិង២៥ និងសារធាតុផ្សំ ៩ គីឡូនិង ៦៦៥ក្រាម រួមនឹងឧបករណ៍កែច្នៃមួយចំនួនទៀត ។

នាយឧត្តមសេនីយ៍​ ម៉ក់ ជីតូ បានប្រាប់អប្សរាណិតថា ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី១៥មករា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner