វត្តចំនួន១១ និងអង្គការសមាគមបង្កើតឋានសួគ៌កុមារកម្ពុជា បានទទួលអំណោយ (Video Inside)
វត្តព្រះពុទ្ធសាសនាចំនួន១១វត្ត មកពីខេត្តចំនួន២ និងអង្គការកុមារកំព្រាមួយកន្លែងឈ្មោះអង្គការសមាគម បង្កើតឋានសួគ៌កុមារកម្ពុជា ដែលមានភាពខ្សត់ខ្សោយផ្នែកជីវភាពដោយសារតែវិបត្តិកូវីដ-១៩ បានទទួល អំណោយក្នុងពិធីមួយដែលបានរៀបចំក្នុងរាជធានីភ្នំពេញ។
អំណោយជាគ្រឿងឧបភោគបរិភោគ, សម្ភារៈបង្កា ជម្ងឺកូវីដ១៩, សម្ភារៈបច្ចេកវិទ្យានានារួមនឹងបច្ច៏យគិតជាទឹកប្រាក់ចំនួនជាង៦១លានរៀល គឺអំណោយសប្បុស ធម៌របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន។