១៧ មករា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញនៅក្នុងវិស័យវាយនភណ្ឌ រួមមានសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្រោមទំហំ ៨ ៨៣០លានដុល្លារ កើនជាង ១៣% – ភ្នំពេញបុស្តិ៍

២. ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបាន៥០%ហើយ គ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ – FN

៣. ស្រុកក្រគរនៃខេត្តពោធិ៍សាត់ ក្លាយជាទីតាំងស្ថានីយ៍ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅកម្ពុជា ដែលនឹងបញ្ចេញថាមពលចូលបណ្តាញជាតិរហូតដល់ ២៤០មេកាវ៉ាត់ – រស្មីកម្ពុជា

៤. កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ដែលប្រហែលជាមីស៊ីលបាលីស្ទិក ២គ្រាប់ទៀត ចេញពីរដ្ឋធានីព្យុងយ៉ាង ដោយនេះជាការសាកល្បងលើកទី៤ ក្នុងខែមករា ឆ្នាំ២០២២ – Reuters

៥. ចិនលុបចោលផែនការលក់សំបុត្រអូឡាំពិករដូវរងាជាសាធារណៈ ដោយអនុញ្ញាតឱ្យតែអ្នកដែលត្រូវបានអញ្ជើញតែប៉ុណ្ណោះ – AFP

ads banner