ប្រមុខយូអិនអះអាង​ថា​ ​ពិភព​លោកត្រូវតែចាក់​វ៉ាក់​សាំង​បង្ការទាំង​អស់​គ្នា ​ទើបអាចយកឈ្នះលើជំងឺ​កូវីដ-១៩​បាន

ញូយ៉ក៖ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដែលរៀបចំឡើងក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរេស ថ្លែងថា ពិភពលោកត្រូវតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ដល់មនុស្សគ្រប់គ្នាទាំងអស់ ទើបអាចបិទបញ្ចប់ការឆ្លងរាតត្បាតនៃមេរោគដ៏កាចសាហាវមួយនេះបាន។

លោក ហ្គូដទែរេស បានបញ្ជាក់ដូច្នេះថា ក្នុងរយៈពេលពីរឆ្នាំមកនេះ វាបានបង្ហាញពីរឿងសាមញ្ញ តែជាការពិតនោះ គឺបើយើងទុកនរណាម្នាក់ចោល មានន័យស្មើនឹងយើងទុកមនុស្សទាំងអស់គ្នាចោល។ ដូច្នេះប្រសិនបើយើងបរាជ័យក្នុងការចាក់វ៉ាក់សាំងបង្ការដល់មនុស្សគ្រប់ៗគ្នា យើងនឹងផ្ដល់ឱកាសឱ្យមេរោគបំប្លែងថ្មីកើតឡើងជាបន្តបន្ទាប់ ដែលនឹងនាំជីវិត និងសេដ្ឋកិច្ចរបស់យើងទៅរកគ្រោះថ្នាក់។ កាលពីសប្តាហ៍មុន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បាននិយាយថា វ៉ាក់សាំងជាង ៩.៤ពាន់លានដូសត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចំនួន ៣៦មិនទាន់ទទួលបាននូវចាក់វ៉ាក់សាំង ១០ភាគរយនៃចំនួនប្រជាជនសរុបរបស់ពួកគេនៅឡើយទេ ពោលគឺទាបជាងគោលដៅរបស់ទីភ្នាក់ងារក្នុងការចាក់វ៉ាក់សាំងអោយបានយ៉ាងហោចណាស់ ៤០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅត្រឹមដំណាច់ឆ្នាំ ២០២១។ អង្គការសុខភាពពិភពលោកក៏បានកំណត់គោលដៅមួយទៀតសម្រាប់ប្រទេសនានា ក្នុងការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ពួកគេនៅត្រឹមពាក់កណ្តាលឆ្នាំ ២០២២ផងដែរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner