កូរ៉េខាងជើងអះអាងថា មីស៊ីលចំនួនពីរគ្រាប់ដែលខ្លួនទើបបាញ់សាកល្បងលើកចុងក្រោយនេះ ជាប្រភេទមីស៊ីលយុទ្ធសាស្រ្តចង្អុលប្រាប់ទិស

សេអ៊ូល៖ កូរ៉េខាងជើងអះអាងថា មីស៊ីលចំនួនពីរគ្រាប់ដែលខ្លួនបានបាញ់សាកល្បងនៅថ្ងៃចន្ទម្សិលមិញ ជាប្រភេទមីស៊ីលយុទ្ធសាស្ត្រចង្អុលប្រាប់ទិស ខណៈដែលកូរ៉េខាងត្បូងបានហៅពួកវាថា ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលចង្អុលប្រាប់់ទិសចំនួនពីរគ្រាប់ត្រូវបានបាញ់ចេញពីភាគខាងលិចប្រទេសកូរ៉េខាងជើង ហើយបានហោះទៅបុកចំគោលដៅយ៉ាងល្អឥតខ្ចោះ ស្ថិតនៅលើកោះមួយក្នុងដែនសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ សម្រាប់ការធ្វើតេស្តមីស៊ីលជាលើកទី ៤ សម្រាប់ដើមឆ្នាំ២០២២ កាលពីថ្ងៃចន្ទនោះ ត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថា ធ្វើឡើងដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃអាវុធប្រភេទនេះ និងស្របតាមការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងការពង្រឹង និងពង្រីកសមត្ថភាពយោធាប្រទេសនេះ បន្ថែមទៀតសម្រាប់ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងការធ្វើតេស្តជាលើកទី ៤ ខាងលើនេះដែរ កូរ៉េខាងត្បូងបានសម្តែងចេញនូវការសោកស្តាយយ៉ាងខ្លាំងក្រៃលែង ប៉ុន្តែទីក្រុងសេអ៊ូលនៅតែប្តេជ្ញាព្យាយាមធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីរៀបចំកិច្ចសន្ទនារវាងគ្នាឡើងវិញ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner