ក្រុមម្ចាស់ផ្ទះ Cameroon បានបន្តឈរនៅកំពូលតារាងក្នុងពូល A នៃព្រឹត្តិការណ៍ Africa Cup of Nations

ក្រុមម្ចាស់ផ្ទះ Cameroon បានបន្តឈរនៅកំពូលតារាងក្នុងពូល A នៃព្រឹត្តិការណ៍ Africa Cup of Nations បន្ទាប់ពីប្រកួតស្មើ ១-១ ជាមួយ Cape Verde កាលពីយប់មិញ ។


ក្រុម Cameroon បាននាំមុខនៅពេលដែលប្រធានក្រុម Vincent Aboubakar ស៊ុតបញ្ចូលទីនៅនាទី៣៩ ឈានចូលវគ្គទី២ ក្រុម Cape Verde បានតាមស្មើវិញនៅនាទី៥៣ ដោយកីឡាករបម្រុង Garry Rodrigues ។
មិនស្គាល់ចាញ់ក្នុងរដ្ឋធានីរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨៨ លទ្ធផលនេះមានន័យថា Cameroon នឹងនៅតែស្ថិតក្នុងបន្ទាយដ៏រឹងមាំ Yaounde សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងក្រុមចេញពីពូល C, D ឬ E នៅថ្ងៃទី២៤ ខែមករានេះ។


Cape Verde បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងពូលដោយមាន 4 ពិន្ទុតាមពីក្រោយ Burkina Faso ក្នុងតារាង៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner