ឧកញ៉ា ប៉ែន នួន ត្រូវបានបញ្ជួបដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក នឹងរំលោភលើទំនុកចិត្ត

លោក ម៉ែ​ន វណ្ណៈ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧកញ៉ា ប៉ែន នួន ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក នឹង​រំ​លោ​.​ភលើ​ទំនុកចិត្ត ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​ព្រៃ​ពាយ និង​ភូមិ​ដុំ​ផ្ដៅ ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​អំឡុង​ខែមិថុនា ខែកក្កដា ខែកញ្ញា ឆ្នាំ​២០២១ រហូត​មក​ដល់​បច្ចុប្បន្ន តាម​មាត្រា​៣៧៧ មាត្រា​៣៧ ៨ មាត្រា​៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​បញ្ជាក់​ថា ឧកញ៉ា ប៉ែន នួន អតីត​អគ្គនាយក​ក្រុមហ៊ុន «​ស៊ី​ខេ​អេ ចំរើន​កសិឧស្សាហកម្ម​អភិវឌ្ឍន៍ (​កម្ពុជា​) អ៊ឹម​ផត​អិ​ច​ផត​» ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​ទៅ​លើ​វិស័យ​សាងសង់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខេត្តកំពត ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ ពាក់ព័ន្ធ​បទល្មើស​ឆ​បោ​.​ក​មាន​ស្ថាន​ទម្ងន់ទោស និង​រំ​លោ​.​ភលើ​ទំនុកចិត្ត ។

កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ ឧកញ៉ា ប៉ែន នួន ក៏​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ ហើយ​ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ផង​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ឆ​បោ​.​ក​ទៅ​លើ​អាជីវករ​អស់​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​លើក​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥ តែ​ជា​គម្រោង​នោះ​គឺ​ខ្យល់ ៕

ads banner