លិចទូកជនអន្តោប្រវេសន៍នៅម៉ាឡេស៊ី បាត់ខ្លួនជិត១០នាក់

ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​៦​នាក់​មក​ពី​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​៧​នាក់​ផ្សេង​ទៀត​បា.ត់​ខ្លួន បន្ទាប់​ពី​ទូក​របស់​ពួក​គេ​លិ.ច​នៅ​សមុទ្រ ស្ថិត​ក្នុងស្រុក Pontian ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​អង្គារ ទី​១៨ មករា ​នេះ​។

ស្រុក Pontian ស្ថិត​នៅ​ភាគ​និរតី​នៃ​រដ្ឋ Johor ទល់មុខ​ច្រក​សមុទ្រ Malacca​។

លោក Hizam Zakaria ប្រធាន​ដែនសមុទ្រ​ដ្ឋ Johor បាន​និយាយ​ថា ម​ជ្ឈ​មណ្ឌល​សង្គ្រោះ​នៃ​ដែនសមុទ្រ​បាន​ទទួល​របាយការណ៍​អំពី​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​ជួ​យស​ង្ក្រោះ​ដោយ​ទូក​នេសាទ​មួយ​គ្រឿង​។

លោក​ថ្លែង​ថា បើ​យោង​តាម​អ្នក​នៅ​រស់រាន​មានជីវិត មាន​មនុស្ស​ចំនួន ១៣​នាក់​នៅ​លើ​ទូក​ដែល​លិ.ច​។

លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា «បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ករណី​លិច​ទូក​នៅ​ម៉ោង ១០​ព្រឹក ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ​បាន​ចាប់ផ្តើម​ឡើង​នៅ​ម៉ោង ១០:២០​នាទី​»។​

លោក​បញ្ជាក់​ទៀត​ថា មានការ​ប្រើប្រាស់​យន្តហោះ​មួយ​គ្រឿង និង​ទូក​១២​គ្រឿង​ដើម្បី​ស្វែងរក​អ្នក​បា.ត់​ខ្លួន​៕

ads banner