ពួករត់ពន្ធគ្រឿងញៀនវាយប្រហារភូមិតូចដោយប្រើដ្រូននៅម៉ិកស៊ិក

ភូមិតូច​មួយ​នៃ​រដ្ឋ​ MICHOACAN ​ម៉ិ​ក​ស៊ិ​ក ជាទី​លាន​នៃ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន ប្រហែលជា​ការ​វាយប្រហារ​រៀបចំ​ឡើង ដោយ​ពួក​រត់ពន្ធ​គ្រឿងញៀន។

បណ្ដា​រូបភាព​ដែល​ថត​បាន​បង្ហាញ​ពី​ភាព​សា.ហាវ​នៃ​ការ​វាយប្រហារ​នោះ​។ ដ្រូ​ន​១​គ្រឿង​ផ្ទុក​គ្រឿងផ្ទុះ បាន​វាយប្រហារ​ភូមិ​នេះ​នៃ​ទីក្រុង​ TEPALCATEPEC រដ្ឋ ​MICHOACAN កាលពី​ថ្ងៃ​ទី​១០ ខែ​​មក​រា ​កន្លង​ទៅ​នេះ​។ កាសែត​ EL UNIVERSAL បាន​រាយការណ៍៍​ពី​ការ​វាយ​ប្រហារ​នេះ ​ទើប​កាលពី​ថ្ងៃ​ទី​១៧ ខែ​​មក​រា​។ ត្រូវ​បាញ់​ធ្លាក់​ដ្រូ​ន​នេះ​ ដែល​បញ្ជា​ពី​ចម្ងាយ មាន​ភ្ជាប់​កាមេរ៉ា​មួយ​ដោយ​កាមេរ៉ា​នោះ បាន​ថត​វី​ដេ​អូ​មួយ​មាន​រយៈពេល​២​នាទី បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​វាយប្រហារ​។ វី​ដេ​អូ​នោះ​ត្រូវ​បាន​ផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម ដោយ​គេ​ឃើញ​ដ្រូ​ន​នោះ​ទម្លាក់​គ្រាប់បែក​ច្នៃ​នានា និង​ឃើញ​អណ្ដាតភ្លើង​ត្រង់​កន្លែង​គ្រាប់បែក​ផ្ទុះ និង​ការ​រត់​ចេញ​របស់​ប្រជាជន​។

កាសែត​​​ម៉ិ​ក​ស៊ិ​ក​មួយទៀត​ គឹ​កាសែត ​LA KORNADA រៀបរាប់​ថា នោះ​ជា​ការ​វាយលុក​ដែល​មនុស្ស​ម្នាក់​អាច​រង​របួស ធ្វើ​ឡើង​ដោយ​​ក្រុម​រត់ពន្ធ​គ្រឿងញៀ.ន​ ​JALISCO NOUVELLE GENERATION ឬ CJNG​។ ការ​វាយប្រហារ​សំដៅលើ​បណ្ដា​សមាជិក​កងជីវពល​ស្វ័យការពារ​មួយ​។ កាសែត​ EL UNIVERSAL លើក​ពី​ការ​វាយប្រហារ​មួយ​ប្រឆាំង​ជំរំ​ជនភៀសខ្លួន​មួយ ដែល​ទទួល​អ្នក​ភៀសខ្លួន​មក​ពី​ទីក្រុង​១​ទៀត​នៃ​រដ្ឋ​នោះ​។ ក៏​មានការ​វាយប្រហារ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ ប្រឆាំង​ភូមិតូច​ៗ​ដទៃ​ទៀត​នៃ​ទីក្រុង​នោះ​ដែរ​៕

ads banner