ប្រទះឃើញសត្វក្រពើភ្នំ១០ក្បាល ក្នុងដែនជម្រកសត្វព្រៃស្រែពក (Video Inside)

សត្វក្រពើភ្នំចំនួន១០ក្បាលត្រូវបានគេប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី។ ហ្វេសប៊ុក ផេករបស់ក្រសួងបរិស្ថានថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថាកូនសត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្រ បំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានគេប្រទះឃើញកាលពីសប្តាហ៍មុន ពេលកំពុងហែលនៅក្នុង ទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្ត មណ្ឌលគិរី។

យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ ក្រុមអ្នកវិទ្យាសាស្រ្តបានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ដោយមានការការពារនិងតាមដានបានត្រឹមត្រូវ និងជាប់លាប់។

អ្នកវិទ្យាសាស្រ្តបានរំពឹងថាសត្វក្រពើភ្នំទាំងនោះ នឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នានៅក្នុងរយៈ ពេលប៉ុន្មានខែខាងមុខទៀតនេះ និងសង្ឃឹមថាកូនសត្វក្រពើភ្នំទាំងអស់នោះនឹងបន្តលូតលាស់ឈានដល់ភាព ពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner