ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចធ្វើការងារដែលខ្លួនពេញចិត្ត និងប៉ងប្រាថា្ន។ ក្នុងនោះមនុស្សដែលតែងតែមើលបំណាំអ្នកគេនឹងបោះបង់ការតាំងចិត្តរបស់គេផងដែរ។ លោកអ្នកអាចរកឈ្នះការលំបាក ប្រសិនបើអ្នកព្យាយាមយល់ដឹងពីស្ថានភាព ពិសេសទឹកចិត្តមនុស្សដែលនៅជុំវិញ។ ការសម្រេចចិត្តរបស់អ្នកនឹងអាចធ្វើទៅបានដោយភាពត្រឹមត្រូវ ដូច្នេះសូមកុំមានការភ័យខ្លាចចំពោះកិច្ចសន្យា ឬការចុះហត្ថលេខាឡើយ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬបង្កើតមុខការថ្មីដែលប្រើប្រាស់លុយកាក់ច្រើនក៏អាចធ្វើទៅបានដោយមិនជំទាស់ដែរ។ ដោយឡែក សូមប្រយ័ត្នការឆបោកព្រោះតែការជឿទុកចិត្ត។

 ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ក្នុងនោះដែរ ការចំណាយលុយកាក់ច្រើន ដោយរួមទាំងការចាយវាយផ្ទាល់ខ្លួនផង គឺអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ក្នុងពេលនេះលោកអ្នកត្រូវការដើមទុនច្រើនជាងធម្មតា ដូច្នេះសូមគិតគូរជាថ្មីនៅពេលដែលអ្នកចង់ចំណាយទ្រព្យ។ លើសពីនេះ អ្នកក៏ប្រហែលជាមិនបានលទ្ធភាពគ្រប់គ្រាន់ការពារមតិយោបល់ ឬធ្វើឪ្យមនុស្សនៅក្បែរយល់ច្បាស់ពីអ្នកទេ ដូច្នេះសូមកំណត់ការនិយាយស្តីឲ្យបានតិចបំផុត ហើយចូរបំពេញការងារក្រោមការទទួលខុសត្រូវឲ្យបានលឿនជាងពេលកំណត់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ សីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការពិភាក្សាចរចា និងការថ្លែងសន្ទរកថាផ្សេងៗ។ ពាក្យសំដីរបស់អ្នកនឹងក្លាយជាឧបករណ៍សំខាន់សម្រាប់សម្រេចគោលដៅដែលអ្នកគូសវាសទុក។ ដូច្នេះសូមប្រើប្រាស់ពេលនេះដើម្បីធ្វើការដោះស្រាយបញ្ហា ការបង្ហាញលទ្ធផល និងគោលដៅការងារជាដើម។ ក្នុងនោះសូមលោកអ្នកចងចាំថា អ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនស្រលាញ់គាំទ្រ ហើយក៏អាចធ្វើឲ្យបាត់បង់ប្រជាប្រិយភាពបានដែរ ប្រសិនជាអ្នកមិនគោរពលើគោលការ ឬដែលធ្វើឲ្យរំខានការងាររបស់មនុស្សរួមក្រុម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារតាមបំណងប្រាថ្នា។ ភាពរឹងស្ទះតិចតួចមិនអាចរំខានលោកអ្នកបានទេ។ ដោយឡែក កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នចំពោះកំហុសទាំងឡាយដែលទាក់ទងនឹងឯកសារ ក៏ដូចជាទំហំនៃការងារដែលនៅសេសសល់។ លោកអ្នករំពឹងថានឹងអាចទទួលបានពត៌មានដែលទាក់ទងនឹងការឡើងតំណែង ឬប្រាក់បៀរវត្សរ៍ផង ដូច្នេះសូមរក្សាពាក្យសំដី។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើដំណើរផ្លូវឆ្ងាយ គួរជៀសវាងភាពតឹងតែងជាមួយក្មេង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់។ ចំណែកលុយកាក់ និងលាភសក្ការផ្សេងកំពុងមានវិជ្ជមានក្នុងពេលនេះ ដូច្នេះប្រសិនបើអ្នកចង់ចំណាយលុយកាក់ ផ្លាស់ប្តូរទីកន្លែងការងារ នោះនឹងអាចធ្វើទៅបានដោយងាយស្រួល។ ចំពោះការទំនាក់ទំនងនានាមានសញ្ញាណរីករាយ ពិសេសថ្ងៃនេះជាពេលអំណោយផលបំផុតសម្រាប់គូស្នេហ៍ក្នុងការពិភាក្សា។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើកិច្ចការដោយខ្លួនឯងឲ្យបានកំរិតអតិបរមា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងពិបាកទទួលបានផលចំពោះការងារដែលបានធ្វើ។ ភាពរឹងស្ទះជាច្រើនកំពុងទាក់ទងនឹងគោលការណ៍ ឬផែនការអនុវត្ត ដូច្នេះសូមប្រើប្រាស់ពេលវេលាបន្ថែមដើម្បីវាយតម្លៃការងារជាថ្មី។ មនុស្សនៅក្បែរលោកអ្នកស្រលាញ់រាប់អ្នកអ្នកដោយភាពស្មោះត្រង់ ហើយគេក៏អាចជួយជ្រោមជ្រែងលោកអ្នកបានដែរ ដូច្នេះសូមកុំឲ្យឳកាសនេះកន្លងទៅបាន។ ការប្រថុយប្រថានមិនអាចធ្វើឲ្យអ្នកទទួលបានផលនោះទេ។ ក្នុងនោះជម្លោះ ឬមតិរិះគន់ខ្លះអាចនឹងកើតឡើង ពិសេសនៅពេលព្រឹក ដូច្នេះការដើរចេញជាជម្រើសល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ នឹងទទួលបានផលល្អប្រសើរណាស់។ ជំហានរបស់អ្នកកំពុងមានការគាំទ្រខ្លាំង ប៉ុន្តែទោះជាយ៉ាងនេះក្តី ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងបង្ហាញ និងការតុបតែងខ្លួនជាចំណុចសំខាន់ដែលលោកអ្នកជាអាជីវករគួរយកចិត្តទុកដាក់។ ផ្ទុយទៅអ្នក លោកអ្នកអាចនឹងជួបភាពអសកម្មខ្លះទាក់ទងនឹងសមត្ថភាពផ្ទាល់ខ្លួន ដូច្នេះការរៀនសូត្រវិជ្ជាជីវៈបន្ថែម ការចែករំលែកបទពិសោធន៍នានាគួរតែគិតគូរឡើងវិញ។ ពេលវេលាសំណាងបំផុតរបស់លោកអ្នក គឺពេលរសៀល ហើយទិសដែលល្អសម្រាប់ការបោះជំហានការងារគឺទិសពាយ័ព្យ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន។ សម្រាប់សកម្មភាពអាជីពនានាកំពុងមានដំណើរការល្អប្រសើរណាស់។ សូមកុំខ្លាចក្នុងការបោះជំហាន ឬទទួលយកការផ្តល់ជូន ពីព្រោះភាពចម្រើនលូតលាស់ប្រាកដនៅលើផ្លូវរបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកមិនអាចបង្កើតការភ្ញាក់ផ្អើលណាមួយ ឬធ្វើការអបអរនៅពេលនេះនោះទេ ពាក្យភ្ញាក់ផ្អើលទាំងអស់នឹងអាចជាប្រយោជន៍សម្រាប់ទំនាក់ទំនងដៃគូការងារនោះទេ។ ក្រៅពីនេះ សូមកុំចែករំលែកការងារសំខាន់ជាមួយមនុស្សដែលទើបស្គាល់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យដោយងាយស្រួលណាស់។ លោកអ្នកត្រូវខិតខំប្រឹងប្រែង និងអាចចំណាយពេលវេលាច្រើនជាងសព្វដងក្នុងការដោះស្រាយការងារ និងរកច្រកចេញដោយសមស្រប។ ការលំបាកខ្លះសូមព្យាយាមរកដៃគូពិភាក្សា​ កុំសម្រេចចិត្តតែឯង ពីព្រោះកំហុសខ្លះអាចនឹងកើតឡើងព្រោះភាពខ្វះចន្លោះ។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ ប្រសិនបើអ្នកនឹងត្រូវរងឥទ្ធិពលពីខាងក្រៅ សូមមានការអត់ធ្មត់ និងរក្សាភាពស្ងៀមស្ងាត់ជានិច្ច ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ សូមកុំដាក់កំហុសលើខ្លួនឯង ព្រោះបញ្ហាអតីត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ មិនទាន់ទទួលបានក្នុងពេលនេះទេ។ សូមកុំទាន់បាក់ទឹកចិត្ត សភាពល្អប្រសើរនឹងចូលមករកអ្នកក្នុងពេលឆាប់ៗនេះ។ សូមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុងលោកអ្នកយ៉ាងពេញលេញ។ ដោយឡែក លោកអ្នកមានអំណោយផលក្នុងការគាំទ្រមតិរបស់ខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលនេះដោះស្រាយបញ្ហា បង្ហាញគម្រោងការងារជាដើម។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ។ ដោយឡែក ប្រហែលជាអ្នកត្រូវរក្សាការប្រើប្រាស់លុយកាក់ ក៏ដូចជាកំលាំងច្រើនសិន ដោយសារភាពជោគជ័យធំដុំមិនទាន់ប្រាកដឡើងក្នុងពេលនេះទេ។ ទាំងនេះមិនមែនជាហេតុផលដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តឡើង សូមបន្តការងារតាមគម្រោងដែលបានរៀបចំ។ ក្រៅពីនេះ ចូរធ្វើការសម្រេចចិត្តដោយយោងទៅលើបទពិសោធន៍ និងពត៌មាន ហើយពិនិត្យពិចារណាជានិច្ចមុនពេលចុះហត្ថលេខា ពីព្រោះកំហុសផ្នែករដ្ឋបាលអាចនឹងកើតឡើង។

ចំណាំ៖

ឆ្នាំទាំង៥ ជូត ខាល រោង​ មមី មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងជួបលាភសំណាង និងឳកាសល្អៗក្នុងការអភិវឌ្ឍន៍ការងារ។ កុំមានភាពស្ទាក់ស្ទើរ ផលចម្រើនកំពុងនៅលើផ្លូវរបស់អ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner