កម្ពុជាមានករណីឆ្លងវីរុសអូមីក្រុង ចំនួន៣៧ករណី នៅថ្ងៃព្រហស្បតិ៍នេះ(Video Inside)

កម្ពុជាមានករណីឆ្លងវីរុសអូមីក្រុងថ្ងៃនេះ ចំនួន៣៧ករណី ដែលនាំឱ្យតួលេខឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងបានកើន ដល់៤៧៣ករណីហើយក្នុងប្រទេសកម្ពុជា។

យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមតួលេខឆ្លង៣៧ករណី នេះវីរុសបំប្លែងថ្មីអូមីក្រុងនេះ ការឆ្លងចូលក្នុងសហគមមាន១៩ករណី, ចំណែកការឆ្លងនាំចួលមកពីក្រៅមាន១៨ ករណី។ គិតត្រឹមថ្ងៃទី២០មករានេះ, តួលេខឆ្លងអូមីក្រុងក្នុងសហគមន៍បានកើនដល់១២២ករណីហើយ។ កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ មិនមានករណីស្លាប់ដោយជម្ងឺកូវីដ-១៩ឡើយ ដែលការចៀសផុតពីការបាត់បង់ ជីវិតនេះ បានបន្តជាប់គ្នារយៈពេល១៦ថ្ងៃហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ ១៩សរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន៩១៤ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៧ពាន់១៦២ នាក់រួម ទាំងការព្យាបាលជាសះស្បើយថ្ងៃនេះ ចំនួន១៦នាក់ថែមទៀត, ចំណែកការស្លាប់នៅមានតួលេខ ៣ពាន់ ១៥ នាក់ ជាដដែល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner