ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឱ្យកាន់តែសកម្មដូចភ្លៀងរលឹមជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហានានាដែលពួកគាត់កំពុងជួបប្រទះ និងចូលរួមដោះស្រាយ។ ការស្នើរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឱ្យជាប់នូវគោលនយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថាជ័យជម្នះរបស់បក្សយើង គឺស្ថិតនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះ ជាការបង្ហាញឱ្យឃើញផងដែរពីផែនការច្បាស់លាស់របស់គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner