កូនសម្លាញ់ និងកូនសម្អប់!

អត្ថបទដោយ៖
AMS OneMinute

ក្នុងទសវត្សរ៍៦០ ក្រុមភ្លេង ២ ដែលគ្របដណ្តប់យុវវ័យទូទាំងពិភពលោក គឺក្រុម The Beatles និង The Rolling Stones នៃប្រទេសអង់គ្លេស ។ ក្រុម The Beatles ត្រូវបានទទួលងារជា Sir ពីរាជវាំង ព្រោះគេចាត់ថាជាកូនមានវិន័យត្រឹមត្រូវ សុភាពរាបសារ ។ ឯក្រុម The Rolling Stones មិនដែលបានទទួលងារអីទេ ព្រោះច្រៀងតែរឿងសិច គ្រឿងញៀន ពោលជាកូនសម្អប់ ។

នៅឆ្នាំ១៩៧០ កូនសម្លាញ់វាំង គឺ The Beatles ត្រូវបែកខ្ញែកគ្នាអស់ ឯកូនសម្អប់នៅបន្តលេងរហូតដល់សព្វថ្ងៃ ។ ជាងកម្លះសតវត្សរ៍ ទើបនៅពេលនេះគេបានបោះតែមប្រិ៍ជារូបរបស់ក្រុម Rolling Stones ជាការទទួលស្គាល់ក្រុមកូនសម្អប់នេះ ។

មេរៀន? ការឱ្យតម្លៃពីអ្នកដទៃមិនសំខាន់ជាងការអោយតម្លៃលើខ្លួនឯងទេ!

✍🏽 KK

ads banner