ក្រោយពីដាក់ផែនការជំរុញការចាក់វ៉ាក់សាំងដុសទី៣ រយៈពេល ៣ថ្ងៃកន្លងទៅនេះមានប្រជាពលរដ្ឋត្រូវទទួលការវ៉ាក់សាំងដុសទី៣ នៅតាមគ្រប់គោលដៅមានចំនួនកើនឡើងគួរកត់សម្គាល់

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសចុះពិនិត្យការចាក់ថ្នាំវ៉ាក់សាំងដុសទី ៣នៅមណ្ឌលសុខភាព ស្រុកទឹកផុស កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត និងមន្ត្រីជំនាញដាក់ផែនការជំរុញឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដុសទី៣រួចមក ឃើញថា មានប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង មានសន្ទុះកើនឡើងគួរកត់សម្គាល់ ។

លោក ប្រធានមន្ទីរសុខាភិបាលបាល បញ្ជាក់ថា មូលហេតុដែលបងប្អូន ប្រជាពលរដ្ឋមិនចង់មកទទួលវ៉ាក់សាំងដុសទី៣ គឺមានកត្តាដូចជាពួកគាត់អាចខ្លាច ប៉ះពាល់សុខភាព ដូចជាគ្រុនរងារគ្រុនក្តៅជាដើម ដែលពួកគាត់តែងតែឮតាមពាក្យចចាមអារ៉ាម ។ ម៉្យាងមួយវិញទៀតប្រជាពលរដ្ឋយល់ថា កូវីដ បានស្ងប់ស្ងាត់ទៅវិញហើយ ទាំងអស់នេះគឺជាការយល់ច្រឡំ ព្រោះការស្ងប់ស្ងាត់មួយរយៈនេះក៏ដោយសារពួកគាត់បានទទួលការចាក់វ៉ាក់សាំងដុសទី២ដែរ ។

ក្រសួងសុខាភិបាល បានជំរុញឲ្យមានការចាក់វ៉ាក់សាំងដុសទី៣ គឺ ជាដូសជំរុញដែលការពារមិនឲ្យពួកគាត់ឆ្លងជំងឺកូវីដចូលដល់ក្នុងសហគមន៍ ។ លោក ប្រាក់ វ៉ុន ក៍បានបញ្ជាក់ដែរថា ក្រោយពីផែនការជំរុញដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញតាមគោលដៅរយៈពេល៣ថ្ងៃកន្លងទៅនេះបានឃើញថា ប្រជាពលរដ្ឋមានសន្ទុះមក ទទួលការចាក់វ៉ាក់សាំង បានកើនឡើងគួរកត់សម្គាល់ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner