បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេលកំពុងជិះម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

  ភ្នំពេញ  ៖  រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង  បានបេីកបុកម៉ូតូពេលកំពុងធ្វេីដំណេីរឆ្លងផ្លូវពេញទំហឹង  បណ្ដាលឲ្យបុរសម្នាក់បែកក្បាលនិងបាក់ ក ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម រីឯរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ ១៨២កែងនឹង ២៥៧  ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  សពរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ។ 
  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់មួយគ្រឿងម៉ាក yamaha ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1CP-5123ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនជាកន្លែងកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យអូសម៉ូតូជាង២០ម៉ែត្រ ចំណែកជនរងគ្រោះបានបែកក្បាល  និងបាក់  ក  ស្លាប់នៅនឹងកន្លែងកើតហេតុ  ភ្លាមៗរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រម៉ោល។
  ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយធ្វេីការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន។  ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកតម្កល់ទុកនៅវត្តទឹកថ្លា  ដេីម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនាពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner