អភិបាលខេត្តបាត់ដំបង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតអាស៊ាន ត្រូវរួមគ្នារក្សាអនាម័យ-បរិស្ថានក្នុងក្រុង និង ខេត្តយើងទាំងមូល ក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់តាមទីផ្សារ ឬទីសាធារណៈផ្សេងៗ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ ផ្តើមចេញពីជោគជ័យដែលយើងទទួលបាននាពេលនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវបន្តរួមគ្នារក្សាអនាម័យ បរិស្ថានក្នុងទីក្រុងយើង ក៏ដូចជាខេត្តរបស់យើងទាំងមូល និងខិតខំចូលរួមជាមួយរដ្ឋបាលក្រុង រដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាសណ្ដាប់ធ្នាប់ នៅតាមទីផ្សារឬទីសាធារណៈផ្សេងៗ។ជាមួយគ្នានេះក៏ត្រូវ ចូលរួមរៀបចំសោភ័ណភាពនៅតាមលំនៅដ្ឋានក្នុងក្រុងអោយស័ក្តិសមជាទីក្រុងបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងជាទីក្រុងទេសចរណ៍ប្រកបដោយភាពវៃឆ្លាត។ត្រូវរួមគ្នារក្សាដីចំណីផ្លូវតាមមុខផ្ទះសម្រាប់ជាផ្លូវថ្មើរជើង…។ក្នុងនេះផងដែរ បន្តការប្តេជ្ញារួមគ្នា ក្នុងការដោះស្រាយនូវសំណង់បណ្ដោះអាសន្នទាំងអស់ នៅតាមទីតាំងដីសាធារណៈរបស់រដ្ឋ ដូចជា៖ តាមចំណីស្ទឹង មាត់ឬនៅលើប្រឡាយរំដោះទឹក និងចិញ្ចើមផ្លូវ..ជាដើម។ ល។

ការថ្លែងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បែបនេះ គឺក្នុងឱកាសដែលខេត្តបាត់ដំបងបានរៀបចំដង្ហែពានរង្វាន់ជ័យលាភីក្រុងបាត់ដំបងរបស់ខ្លួន នៅព្រឹកថ្ងៃទី២៣ខែមករា ដែលក្រុងបាត់ដំបង-ខេត្តបាត់ដំបង ទទួលបាននូវពានជ័យលាភី “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤” ថ្មីៗកន្លងទៅនេះ។

ក្នុងពិធីអបអរសាទរ និងដង្ហែពានរង្វាន់នេះ ឯកឧត្តម សុខ លូ បានថ្លែងថាការរៀបចំពិធីដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននាពេលនេះ គឺជាការស្តែងបញ្ជាក់អំពីមោទនភាពរបស់ខេត្ត និងប្រជាជនទូទាំងខេត្តបាត់ដំបទាំងមូល ហើយពានរង្វាន់នេះ គឺជារបស់យើងទាំងអស់គ្នា ដូចនេះយើងត្រូវរួមគ្នាដើម្បីរក្សាតំណែងជ័យលាភីពានរង្វាន់នេះដោយត្រូវធ្វើយ៉ាងណាឱ្យទីក្រុងមានសោភ័ណភាព ភាពស្អាត បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ឯកឧត្តមបន្តថាដើម្បីឱ្យក្រុងបាត់ដំបងរក្សាតំណែងជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន គ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវរួមគ្នារក្សាអនាម័យ បរិស្ថាន ក្នុងក្រុងក៏ដូចជាខេត្តរបស់យើងទាំងមូល ដើម្បីបន្តចូលរួមជាមួយរដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ក្នុងការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់តាមទីផ្សារ ឬទីសាធារណៈផ្សេងៗ។

ឯកឧត្តម សុខ លូ ក៏បានណែនាំដល់ពលរដ្ឋត្រូវចូលរួមរៀបចំសោភ័ណភាពនៅតាមលំនៅដ្ឋានក្នុងក្រុងឱ្យស័ក្តិសមជាទីក្រុងបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងទីក្រុងទេសចរណ៍ប្រកបដោយភាពវៃឆ្លាត ដោយត្រូវរួមគ្នារក្សា នូវដីចំណីផ្លូវតាមមុខផ្ទះសម្រាប់ជាផ្លូវថ្មើរជើងបន្តដោះស្រាយរាល់សំណង់បណ្ដោះអាសន្នទាំងអស់ នៅតាមទីតាំងដីសាធារណៈរបស់រដ្ឋ ដូចជា ចំណីស្ទឹង តាមប្រឡាយរំដោះទឹក ចិញ្ចើមផ្លូវ លុបបំបាត់និងដោះស្រាយបញ្ហាជនសតិមិនគ្រប់ក្មេងហិតកាវអ្នកសុំទាននៅតាមដងផ្លូវ ជាដើម ដើម្បីធ្វើឱ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពសម្រាប់គ្រប់ៗគ្នា និងភ្ញៀវទេសចរ។ជាពិសេសបន្តរួមគ្នាជាមួយរដ្ឋបាលខេត្ត ដាំដើមឈើតាមបណ្តាផ្លូវនានាក្នុងក្រុងនិងទីប្រជុំជន ដើម្បីឲ្យទីក្រុងបាត់ដំបងកាន់តែមានការទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថា៖ ក្រុង ខេត្តបាត់ដំបង ធ្លាប់ទទួលបាន នូវ ជ័យលាភី ទីក្រុងនិរន្តភាព បរិស្ថានស្អាត ចំនួន០១លើក។ ជ័យលាភីទីក្រុងស្អាត”ផ្កា រំដួល៣ទង” លំដាប់ពិន្ទុឈានមុខគេ ចំនួន ០២ លើក។ និងជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ចំនួន០២លើក ដោយគិតទាំងជ័យលាភីដែល យើងទទួលបាននៅថ្ងៃនេះ។

តាមរយៈការរៀបចំពិធីដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន៎ថា៖ វាគឺជាការស្តែងបញ្ជាក់អំពីមោទនភាព របស់ខេត្ត និងប្រជាជនទូទាំងខេត្តបាត់ដំបងទាំងមូល។ហើយពាន រង្វាន់នេះគឺ៖ជារបស់យើងទាំងអស់គ្នា ដូចនេះយើងត្រូវរួមគ្នា ដើម្បីរក្សាដំណែងជ័យលាភី ពានរង្វាន់ នេះ ដោយត្រូវធ្វើយ៉ាងណាកាន់តែឱ្យទីក្រុងយើងមានសោភ័ណភាព ស្រស់បំព្រង ភាពស្អាត បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត។

ក្នុងនេះផងដែរ យើងក៏ត្រូវតែបន្តខិតខំ រួមគ្នា ដើម្បី “ក្រុងបាត់ដំបង”យើង រក្សាបាននូវជ័យលាភីទីក្រុងស្អាត”ផ្ការំដួល៣ទង”ជាលើកទី៣ នៅពេលខាងមុខឆាប៉ៗនេះឲ្យបានដើម្បីរក្សាខ្សែក្រវ៉ាត់ជ័យលាភីនេះបន្តទៀត ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner