អាមេរិកនិងរុស្ស៊ីគ្រោងពិភាក្សារឿងអ៊ុយក្រែនបន្ថែមទៀតបន្ទាប់ពីកិច្ចប្រជុំ Blinken-Lavrov
រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាកម្រិតកំពូល ស្តីពីការទាមទារសន្តិសុខរបស់ទីក្រុងមូស្គូ ជុំវិញបញ្ហាអ៊ុយក្រែន ដោយយល់ព្រមបន្តការទូត ដោយផ្ដល់មតិយោបល់ថា កិច្ចប្រជុំ បានបង្កើតបង្អួចតូចមួយសម្រាប់រារាំង ចំពេលមានហានិភ័យខ្ពស់នៃជម្លោះនៅតំបន់កណ្តាលអឺរ៉ុប។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The Financial Times។
ជំនួបរវាងលោក Antony Blinken និងលោក Sergei Lavrov នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ គឺជាគំនិតផ្តួចផ្តើមការទូតចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំឡើង ដើម្បីរារាំងរុស្ស៊ីពីការវាយប្រហារលើអ៊ុយក្រែនម្តងទៀត។
កិច្ចប្រជុំនេះ កើតឡើងក្រោយពេល ដែលក្រុងម៉ូស្គូបានបំភ្លឺកាលពីថ្ងៃ សុក្រ ថា ខ្លួនចង់ឱ្យណាតូ ដកកងកម្លាំងរបស់ខ្លួនទាំងអស់ចេញពីប៊ុលហ្គារី រូម៉ានី និងអតីតរដ្ឋកុម្មុយនិស្តផ្សេងទៀតនៅអឺរ៉ុបខាងកើត ដែលបានចូលរួមជាមួយសម្ព័ន្ធភាពក្រោយឆ្នាំ ១៩៩៧ ដែលជាទង្វើមួយ ដែលចាត់ទុកថាមិនអាចទទួលយក បានដោយសម្ព័ន្ធភាពឆ្លងអាត្លង់ទិក។
លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងចែករំលែកសំណើសន្តិសុខជាលាយលក្ខណ៍អក្សរ ជាមួយរុស្ស៊ីនៅសប្តាហ៍ក្រោយ ដោយបន្ថែមថាកិច្ចប្រជុំបានដាក់ប្រទេសទាំងពីរនៅលើ «ផ្លូវកាន់តែច្បាស់» ក្នុងការស្វែងយល់ពីកង្វល់របស់គ្នាទៅវិញទៅមក។
លោក បានបន្ថែមថា លោកប្រធានាធិបតី Joe Biden បានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រសិនបើ មានជំនឿថា ការសន្ទនាបែបនេះនឹងជួយស្វែងរកដំណោះស្រាយថ្មីមួយ។
សារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានដកស្រង់ប្រភពពីក្រសួងការបរទេស ដោយរៀបរាប់ថាលោក Lavrov និង Blinken អាចនឹងជួបគ្នាម្តងទៀតនៅខែក្រោយ បន្ទាប់ពីសហរដ្ឋអាមេរិកឆ្លើយតបនឹងសំណើសន្តិសុខរបស់ទីក្រុងម៉ូស្គូ។
ប្រភព៖ FT