អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៥២លាន៦ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦១ម៉ឺននាក់ និងជាសះស្បើយ២៧៩លាន៧៩ម៉ឺននាក់

អត្ថបទដោយ៖
ឈឹម​ ទីណា​

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៥២លាន៦ម៉ឺន៥ពាន់៦១៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦១ម៉ឺន៤ពាន់៥៤៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៧៩លាន៧៩ម៉ឺន៣ពាន់៣១នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧១លាន៩២ម៉ឺន៥ពាន់៩៣១នាក់ ស្លាប់ចំនួន៨៨ម៉ឺន៩ពាន់១៩៧នាក់ និងជាសះស្បើយចំនួន៤៤លាន៣៦ម៉ឺន៥ពាន់៦៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៩លាន៥៤ម៉ឺន៣ពាន់៣២៨នាក់ ស្លាប់៤៨ម៉ឺន៩ពាន់៨៩៦នាក់ និងជាសះស្បើយ៣៦លាន៨០ម៉ឺន៤ពាន់១៤៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៤លាន៤ម៉ឺន៤ពាន់៤៣៧នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់២៥១នាក់ និងជាសះស្បើយ២១លាន៨៥ម៉ឺន១ពាន់៩២២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner