លោក ប្រាយុទ្ធ ចាន់អូចា គ្រោងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត

រីយ៉ាទ៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ក្នុងអ្វីដែលនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីមានជម្លោះការទូតជុំវិញការលួចគ្រឿងអលង្ការជិតបីទសវត្សរ៍កន្លងមកនេះ។

ក្រសួងបានបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា នឹង ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ តបតាមការអញ្ជើញរបស់រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman។ ដំណើរទស្សនកិច្ចនេះមានគោល បំណងសម្របសម្រួលលើបញ្ហាមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ១៩៨៩ អ្នកយាមការជនជាតិថៃម្នាក់ ដែលធ្វើការនៅវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានលួចយកគ្រឿងអលង្ការតម្លៃប្រមាណ ២០លានដុល្លារ ដែលត្រូវបានគេស្គាល់ថា ជា “Blue Diamond Incident” ហើយអារ៉ាប៊ីសាអូឌីតក៏បានបន្ទាបកម្រិតទំនាក់ទំនងការទូតរបស់ខ្លួនជាមួយទីក្រុងបាងកក៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner