តៃវ៉ាន់​រាយការណ៍​អំពី​ការ​ជ្រៀតចូលដែនអាកាស​របស់​ខ្លួនពីសំណាក់យន្តហោះ​ចម្បាំង​ចិន​ក្នុងទ្រង់ទ្រាយធំ

តៃប៉ិ៖ តៃវ៉ាន់​នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់​ថា ​យន្តហោះ​ចម្បាំង​ចិន​ក្នុង​ចំនួន​ដ៏ច្រើន​បំផុតគិតចាប់តាំងពី​ខែ​តុលា​ឆ្នាំមុន ​បាន​ហោះចូល​ក្នុង​ដែនអាកាស​របស់ខ្លួន​​ ហើយជាការឆ្លើយតបនោះ ខ្លួនបានបញ្ចេញ​យន្តហោះ​ប្រដេញ​ទៅ​ព្រមាន​អោយ​យន្តហោះ​ទាំង​ ៣៩​គ្រឿង​ចេញ​ឆ្ងាយ​ទៅវិញ​។​

បើតាមក្រសួងការពារជាតិតៃវ៉ាន់ បេសកកម្ម​ចុងក្រោយរ​បស់​កងទ័ពអាកាស​ចិន រួម​មាន​យន្តហោះ​ប្រយុទ្ធ​៣៤​គ្រឿង យន្តហោះ​សង្គ្រាម​អេឡិចត្រូនិច​៤​គ្រឿង​ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​មួយ​គ្រឿង​។ ​​ពួក​វា​បាន​ហោះ​នៅក្នុង​តំបន់​មួយ​ឆ្ពោះ​ទៅ​ទិសឦសាន​នៃ​កោះ​ប្រា​តាស ហើយ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ប្រដេញ​ទៅ​ព្រមាន​យន្តហោះ​ចិន ​នៅ​ពេល​ប្រព័ន្ធ​កាំជ្រួច​ក៏​ត្រូវបាន​ដាក់​ត្រៀមខ្លួន ​និង​តាមដាន​​យន្តហោះ​ចិន​ទាំងនេះ​។​

យ៉ាងណាមិញ គិតមកទល់ពេលនេះ ​នៅ​មិនទាន់​មាន​ការឆ្លើយតបពី​សំណាក់ចិន​នៅ​ឡើយ​ទេ ដែល​កន្លង​មក​តែង​បាន​និយាយថា ការហោះ​ដូច្នេះ​ជា​ការហ្វឹកហាត់​ក្នុង​បំណង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner