សហរដ្ឋ​អាមេរិក​បញ្ជា​អោយ​ក្រុមគ្រួសារ​បុគ្គលិក​ស្ថានទូត​ប្រចាំ​អ៊ុយ​ក្រែន​ចាកចេញ​ពី​ប្រទេសនេះ ​

វ៉ាស៊ីនតោន៖សហរដ្ឋ​អាមេរិកបាន​បញ្ជា​អោយ​សមាជិកក្រុម​គ្រួសារបុគ្គលិកទូតរបស់ខ្លួនប្រចាំរដ្ឋធានីគៀវ របស់អ៊ុយក្រែនចាកចេញពីប្រទេសនេះ ដោយសារតែការគំរាមកំហែងផ្នែកយោធារបស់រុស្ស៊ីនៅតែបន្ត។

បើតាមក្រសួង​ការបរទេស​អាមេរិក ខ្លួន​​ក៏បាននិងកំពុង​​អនុញ្ញាតអោយ​បុគ្គលិក​​ដែល​សហរដ្ឋ​អាមេរិក​ជួល​ស្ម័គ្រ​ចិត្ត​ចាក​ចេញ និង​បញ្ជា​អោយ​សមាជិក​គ្រួសារ​មាន​សិទ្ធិ​ពី​ស្ថានទូត​អាមេរិក​នៅ​ទី​ក្រុងគៀវ ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន។

ក្រសួងបានបញ្ជាក់ថា ប្រជាជន​អាមេរិក​នៅ​អ៊ុយក្រែន​​គួរពិចារណា​ចាក​ចេញ​ឥឡូវ​នេះ ​ដោយ​ប្រើ​ជម្រើស​ពាណិជ្ជកម្ម ឬ​ដឹក​ជញ្ជូន​ឯកជន​ផ្សេង​ទៀត​ដែល​អាច​ទៅ​រួច៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner